កាលពីយប់ថ្ងៃទី១២ តុលា ឆ្នាំ២០២០ ពិធីករ ខេន វណ្ណាថាត់ បានរៀបចំធ្វើពិធីខួបកំណើត នៅឯភោជនីយដ្ឋាន វីហ្វ្រេនបឹងត្របែក ដែលនេះជាឱកាសលោកចំណាយប្រាក់ធំក្នុងការលើកមុខមាត់ថ្ងៃខួប។យ៉ាងលោកស្រាប់តែ មានអារម្មណ៍ភ័យមិនស្ទើរពេលក្បាលម៉ោងចាប់ផ្តើមនៅមិនទាន់មានភ្ញៀវមកកាន់កម្មវិធី។
តុជាច្រើន បានមកតម្រាបគ្នា ពេញហាងវីហ្វ្រេន ដែលសាមីខ្លួនជាម្ចាស់កម្មវិធីគិតថាមានទឹកមាត់លេបហើយ ព្រោះកម្រមានកម្មវិធីណាធ្វើអោយផ្អើលគេបែបនេះ។ ម្ល៉ោះហើយទើបគេភ័យជំនួស លោកថាត់ណាស់ដែរ នៅត្រង់បើកឆាកទទួលភ្ញៀវមកតិចតក់ ចង់ស្វាយមុខម្ចាស់ខួប។ យ៉ាងណាបរិយាកាស ក៏ប្តូរផ្លាស់តារានិង អ្នករាប់អានជាច្រើនបានចូលមកកម្មវិធី លោកថាត់ ដោយមានកាដូ មានបាច់ផ្កា និងខ្លះចងដៃលើករាសី បង្កអោយម្ចាស់កម្មវិធីរីកមុខដូចគ្រាប់ជី។
គួរបញ្ជាក់ថា លោកថាត់បានមកកាន់ការសម្តែងវិញក្រោយខកខានច្រើនឆ្នាំ ។ លោកទើបទទួលរឿងភាគ ១អោយអ្នកនាងព្រំ រដ្ឋាហើយលោកចាប់ផ្តើមវាយលុកសិល្បៈអោយខ្លាំងជាងមុនពិសេសការច្រៀងនិងថតភាពយន្ត។ឱកាសខួបកំណើត វត្តមានតារាចូលរួមមាន លី ម៉ារីណា ម្ចាស់សិប្បកម្មទឹកម្ទេសវ៉ារី យក់ ឋិតរដ្ឋានិងស្វាមី ម៉ៅ សុីណាត ឆ័យលី ដាឡែន បញ្ញា សិទ្ឋិ ផាភួង លី ច័ន្ទសីហា ព្រំ រដ្ឋា រៀម ច័ន្ទបរមី កែវផល្លីកា រិទ្ឋ ធានី ផេកខេក ម៉ាដូណា យេយេ ចូចូ សុីញ សុីញ និងតារាជាច្រើនដួងទៀតផងដែរ។