របរចិញ្ចឹមឃ្មុំក្នុងពេលបច្ចុប្បន្នកំពុងមានសន្ទុះយ៉ាងខ្លាំងស្របពេលដែលកំណើននៃការប្រើប្រាស់ទឹកឃ្មុំចិញ្ចឹមបែបធម្មជាតិរបស់ពលរដ្ឌខ្មែរ ក៍មានការកើនឡើងជាលំដាប់ដោយសារកត្តាគុណភាព និងបងប្អូនយើងមានការយល់ដឹងច្រើនពីទឹកឃ្មុំចិញ្ចឹមបែបធម្មជាតិនេះផងដែរ
បើតាមការសង្កេតនាពេលថ្មីៗនេះ នៅតំបន់មួយចំនួនក្ម្នុងខេត្តកំពង់ចាមរួមមានកោះសូទិន្ទ កោះសំរោង កោះជ្រូក កោះប៉ែន... ។ល។ កំពុងមានសកម្មភាពប្រមូលផលទឹកឃ្មុំចិញ្ចឹមក្នុងចំការគយ៉ាងផុសផុល ដែលបងប្អូនប្រជាកសិករយើងបានចិញ្ចឹមក្នុងរដូវកាលផ្កាគនេះ។ ជួបជាមួយលោកសុង លាង ម្ចាស់កសិដ្ឋានឡាក់គីទឹកឃ្មុំ ធម្មជាតិ បានអោយដឹងថា លោកបានចាប់ផ្តើមអាជីពចិញ្ចឹមឃ្មុំនេះរយៈពេល៤ឆ្នាំមកហើយ ដោយលោកបានបញ្ជាក់ថាមុខរបរនេះទាមទារបទពិសោធន៍ ពេលវេលា និងការព្យាយាមតស៑ូ ជាមួយនិងផលលំបាកក្នុងការផ្លាស់ប្តូរទីតាំងទៅតាមតំបន់នានាតាមបណ្តាខេត្តឆ្ងាយៗដើម្បីរកប្រភពផ្កាធម្មជាតិល្អៗសំរាប់សត្វឃ្មុំរបស់លោក ។ កង្វល់ផ្សេងទៀតនោះគឺការកាប់បំផ្លាញព្រៃធម្មជាតិនៅតាមតំបន់មួយចំនួន...