• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
Saturday, May 21, 2022
  • Login
Pich News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
Pich News
No Result
View All Result
Home ព័ត៌មានជាតិ

ពិធីបើកដំណើរការឡើងវិញនូវការដ្ឋានសាងសង់នៃគម្រោងព្រីនស៍ ហេបភីនេស​ ផ្លាហ្សា ត្រូវបានប្រារព្ធឡើងដោយជោគជ័យ!

by Pich News
02/01/2021
in ព័ត៌មានជាតិ
0
ពិធីបើកដំណើរការឡើងវិញនូវការដ្ឋានសាងសង់នៃគម្រោងព្រីនស៍ ហេបភីនេស​ ផ្លាហ្សា ត្រូវបានប្រារព្ធឡើងដោយជោគជ័យ!
47
SHARES
224
VIEWS
Share on FacebookShare on Twitter

ក្នុងឱកាសបុណ្យចូលឆ្នាំសកលនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២១ នេះ ពិធីបើកដំណើរការឡើងវិញនូវការដ្ឋានសាងសង់នៃគម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម។ លោក Sun Yuxing នាយកប្រតិបត្តិរងនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក Zhang Weirong ប្រធាននាយដ្ឋានវិស្វកម្មនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងថ្នាក់ដឹកនាំក្រុមហ៊ុនជាច្រើនរូប ព្រមទាំងតំណាងដៃគូសហប្រតិបត្តិការនិងមិត្តអ្នកសារព័ត៌មានបានជួបជុំគ្នាក្នុងឱកាសដ៏វិសេសនេះ។

 

 

នៅក្នុងពិធីជីកដី លោក Sun Yuxing នាយកប្រតិបត្តិរងនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានថ្លែងសុន្ទរកថាសម្ដែងអំណរអរគុណ ទៅកាន់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មិត្តភក្តិនិងអង្គភាពជាដៃគូដែលមកពីគ្រប់មជ្ឈដ្ឋាន ដែលបានគាំទ្រនិងយកចិត្តទុកដាក់ក្នុងរយៈពេលកន្លងមកចំពោះគម្រោង

ព្រីនស៍ ហេបភីនេស ផ្លាហ្សា ព្រមទាំងសូមស្វាគមន៍និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំនិងភ្ញៀវកិត្តិយសដែលមានវត្តមានក្នុងពិធីទាំងអស់!

 

 

នៅក្នុងសុន្ទរក លោកនាយក Sun Yuxing បានលើកឡើងថាការប្រឆាំងនឹងជំងឺរាតត្បាតរបស់ប្រទេសកម្ពុជាទទួលបានលទ្ធផលដ៏ល្អប្រសើរ។ ជាមួយនឹងវិធានការប្រឆាំងនឹងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព ដែលបានអនុវត្តដោយរាជរដ្ឋាភិបាលនិងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មរបស់ប្រជាជនទាំងអស់ក្នុងសកម្មភាពប្រឆាំងនឹងជំងឺរាតត្បាតប្រទេសកម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានប្រសិទ្ធភាពខ្ពស់បំផុតក្នុងការបង្ការជំងឺរាតត្បាត។

 

ដោយមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងសាលារាជធានីភ្នំពេញ ព្រមទាំង មានការគាំទ្រពីដៃគូទាំងអស់និងការរំពឹងទុករបស់កម្មសិទ្ធិករ ក្រុមហ៊ុនយើងកំពុងរៀបចំចាត់វិធានការយ៉ាងសកម្មក្នុងការបង្ការជំងឺរាតត្បាតផ្សេងៗសម្រាប់គម្រោងនេះ ខណៈកំពុងបន្តធ្វើឲ្យ​ប្រសើរឡើងនូវភាពសម្របសម្រួលគម្រោង ដែលជាការឆ្លើយតបយ៉ាងសកម្មទៅភាគីពាក់ព័ន្ធទាំងអស់ដែលបានយកចិត្តទុកដាក់លើដំណើរការនៃគម្រោង ។ យើងនឹងបន្តតស៊ូព្យាយាមក្នុងការងារបង្ការជំងឺរាតត្បាតនិងការងារសាងសង់គម្រោងក្នុងពេលទន្ទឹមគ្នា។

 

លោកនាយក Sun Yuxing បានមានប្រសាសន៍ថា យើងនឹងចាប់យកការសាងសង់យ៉ាងម៉ត់ចត់ និងចាប់រហ័ស ទន្ទឹមនឹងការធានានូវគុណភាពយ៉ាងល្អិតល្អន់និងមិនឲ្យមានការធ្វេសប្រហែសណា

មួយកើតឡើងឡើយ ព្រមទាំងធានាបាននូវសុវត្ថិភាព និងខិតខំបញ្ចប់គម្រោងឲ្យ​បានឆាប់ ហើយដាក់ឲ្យ​ប្រើប្រាស់មុនពេលកំណត់ ដើម្បីកសាងគម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា ឲ្យក្លាយទៅជាគម្រោងប្រណីតលំដាប់ទីមួយ!

ក្នុងពេលជាមួយគ្នានេះ លោកក៏បានលើកឡើងផងដែរថា នាពេលបច្ចុប្បន្ន កំណើនវិនិយោគនៅកម្ពុជានៅតែបន្តក្តៅឡើង ការចុះកិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជា ព្រមទាំងការផលិតបានប្រេងដំណក់ទីមួយរបស់កម្ពុជា និងអត្ថប្រយោជន៍សំខាន់ៗ​ផ្សេងទៀតបានបើកឱកាសថ្មីសម្រាប់ការអភិវឌ្ឍរបស់កម្ពុជាក្នុងឆ្នាំ ២០២១ ។ លោកជឿជាក់ថា នាពេលអនាគត រាជធានីភ្នំពេញនឹងកាន់តែប្រសើរ ហើយអនាគតរបស់ព្រីនស៍ ហេបភីនេស ផ្លាហ្សានឹងកាន់តែភ្លឺស្វាងថែមទៀត! ជាចុងក្រោយលោកនាយក Sun Yuxing ​បានជូនពរឲ្យពិធីនេះប្រារព្ធ

ឡើងដោយជោគជ័យ និងជូនពរឲ្យអ្នកទាំងអស់គ្នាជួបតែសេចក្តីសុខ សុខភាពល្អនិងមានសុភមង្គលគ្រប់ក្រុមគ្រួសារ ក្នុងឱកាសឆ្នាំថ្មីនេះ!

 

ភ្នំពេញCBD ​និមិត្តសញ្ញាថ្មីនៃទីក្រុងភ្នំពេញ

គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា មានទីតាំងស្ថិតនៅក្នុងតំបន់ស្នូលនៃភ្នំពេញCBD រួមគ្នាជាមួយគម្រោងមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា និងព្រីនស៍ ម៉ូឌើន ផ្លាហ្សា ដែលបានសាងសង់រួចរាល់ ព្រមទាំងគម្រោងព្រីនស៍ ថាម ផ្លាហ្សា ដែលកំពុងស្ថិតក្នុងផែនការ បង្កើតបានជាតំបន់ទ្រព្យ និងមជ្ឈមណ្ឌលរស់នៅ និងពាណិជ្ជកម្ម។ នាពេលអនាគត តំបន់នេះនឹងក្លាយជាតំបន់លំដាប់អន្តរជាតិ ប្រមូលព័ត៌មានពីជុំវិញពិភពលោក និងមានសេដ្ឋកិច្ចរីកចម្រើន។

 

 

 

ក្រោមនិន្នាការអភិវឌ្ឍន៍នៃទីក្រុងភ្នំពេញទៅកាន់ទិសខាងត្បូង ក្រុមហ៊ុនអចលនទ្រព្យខ្នាតធំ និងពាណិជ្ជកម្មជាច្រើនបានប្រមូលផ្តុំគ្នា ហើយបង្កើនល្បឿនក្នុងការបង្កើតតំបន់ថ្មីដែលមានប្រជាជនច្រើនកុះករ និងជាតំបន់ទ្រព្យនៅរាជធានីភ្នំពេញ ដែលសក្តិសមសម្រាប់ការរស់នៅ ការធ្វើអាជីវកម្មនិងការវិនិយោគ។

 

 

គម្រោងនេះ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសំខាន់ៗ ដែលឆ្ពោះទៅកាន់អាកាសយានដ្ឋានថ្មី និងរាជាយស្ម័យយាន​កម្ពុជា ពោលគឺស្ថិតនៅត្រង់ចំណុចប្រសព្វនៃមហាវិថីសំខាន់ៗចំនួនបី គឺមហាវិថីព្រះមុនីវង្ស មហាវិថីយោធពលខេមរៈភូមិន្ទ (ផ្លូវ271) និងមហាវិថីសម្តេចតេជោ ហ៊ុន សែន។

 

 

បរិក្ខារទ្រទ្រង់ដ៏សម្បូរបែប នាំមកនូវជីវិតរស់នៅដ៏ល្អប្រសើរ

គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សាស្ថិតនៅក្នុងតំបន់ដ៏រីកចម្រើនរបស់រាជធានីភ្នំពេញ ដែលព័ទ្ធជុំវិញដោយផ្សារទំនើបធំៗ ដូចជាផ្សារទំនើបអ៊ីអន ៣ ផ្សារ PH ផ្សារទួលទំពូង ផ្សារធំថ្មី ។ល។ ដែលអាចផ្តល់ជូននូវបទពិសោធន៍ក្នុងជីវិតរស់នៅដ៏សម្បូរបែប។

 

 

មានសេវាវេជ្ជសាស្រ្តដែលផ្ដល់ដោយមន្ទីរពហុព្យាបាលហ្វឺសសិនធឺរ និងមន្ទីរពហុព្យាបាលបាយ័ន មានស្ថាប័នអប់រំដូចជា សាលាអន្តរជាតិ ISPP សាលាអន្តរជាតិ PARAGON និងសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ព្រមទាំងមានទីតាំងស្ថិតនៅក្បែរសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា ភោជនីយដ្ឋានទន្លេបាសាក់ ស្តាតអូឡាំពិក ណាហ្គាវើលដ៍ ដែលជះឥទ្ធិពលដល់ប្រជាជនជាង ២០ម៉ឺននាក់ ដែលរស់នៅជុំវិញគម្រោង និងរីករាយជាមួយជីវិតរស់នៅដ៏រស់រវើក និងទាន់សម័យបំផុតនៅភ្នំពេញ។

រូបភាពពីអ៊ីនធើណែត

លើសពីនេះទៀត គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា ក៏មានផ្តល់ជូនផងដែរនូវពាណិជ្ជកម្មចម្រុះ ដែលរួមបញ្ចូលទាំងការដើរទិញទំនិញ ការកម្សាន្ត ការញ៉ាំអាហារ និងការលំហែកាយនៅក្នុងកន្លែងតែមួយ ដែលលោកអ្នកអាចរីករាយជាមួយនឹងហាងទំនិញម៉ាកល្បី ផ្សារទំនើប ហាងលក់ទំនិញពិសេស និងសេវាកម្មផ្សេងៗ ជាច្រើនទៀត។ សេវាកម្មនិងបរិក្ខារផ្គត់ផ្គង់ដ៏ប្រណីតលំដាប់ពិភពលោកត្រូវបានប្រមូលផ្ដុំនៅទីនោះផងដែរ។

 

បង់ដំបូងទាប តម្លៃសរុបទាប ទិញខុនដូបានយ៉ាងងាយស្រួល

យូនីតខុនដូ និងសាលទទួលភ្ញៀវ នៃអគារខុនដូត្រូវបានរចនាយ៉ាងប្រណីត តាមបែបសណ្ឋាគារ ព្រមទាំងមានផ្ដល់ជូនសេវាកម្មគ្រប់គ្រង អចលនទ្រព្យប្រចាំការពេញ ២៤ម៉ោង ស្របតាមស្ដង់ដារលំដាប់អន្តរជាតិ ដែលបង្ហាញពីគុណភាព នៃជីវិតរស់នៅរបស់លោកអ្នក។

 

 

ខុនដូដ៏ប្រណីតមានទំហំចាប់ពី៣២-២៤៧㎡ មានរូបរាងជ្រុងនិងចំទិសល្អ អាចគយគន់ទេសភាពដ៍ស្រស់ត្រកាល និងមានប្រភេទខុនដូបន្ទប់គេង១ បន្ទប់គេង២ និងបន្ទប់គេង៣ដែលអាចបំពេញនូវរាល់តម្រូវការរបស់លោកអ្នកសម្រាប់ការស្នាក់នៅ។

 

 

បន្ទប់គំរូ

 

ទន្ទឹមនឹងនេះ ដោយយល់ដឹងយ៉ាងច្បាស់នូវបំណងប្រាថ្នាអំពីជីវិតរស់នៅរបស់យុវវ័យ គម្រោងព្រីនស៍​ ហេបភីនេស ផ្លាហ្សានឹងបំពាក់នូវបរិក្ខារយ៉ាងសម្បូរបែប ដូចជា sky bar អាងហែលទឹងដ៏ធំទូ

លាយ កន្លែងហាត់ប្រាណជាដើម  ដែលលោកអ្នកអាចជួបជុំជាមួយមិត្តភក្តិយ៉ាងសប្បាយ ព្រមទាំងធ្វើការហាត់ប្រាណ និងបន្ធូរសម្ពាធជាមួយនៅទីនេះ។

 

 

 

ក្នុងនាមជាសហគមន៍យុវវ័យអន្តរជាតិដំបូងបង្អស់នៅភ្នំពេញ គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា ជួយឲ្យយុវវ័យនៅភ្នំពេញមានលទ្ធភាពទិញខុនដូបានយ៉ាងងាយស្រួល ដោយធ្វើការបង់ដំណាក់កាលដំបូងចាប់ផ្តើមពី ១០,០០០ដុល្លារឡើងទៅ ឬបង់ប្រចាំខែចាប់ពី ២៥២ដុល្លារឡើងទៅ។ តម្លៃផ្ទះទាបនិងការបង់ដំណាក់កាលដំបូងទាប ធ្វើឲ្យយុវជនភ្នំពេញអាចមានសមត្ថភាពទិញខុនដូបាន និងអាចចាប់ផ្តើមជីវិតរស់នៅប្រកបដោយសុភមង្គលនិងភាពទាន់សម័យ ។

Previous Post

្រីស្អាតសុម៉ាលី បុរសដែលទាក់ចិត្តពិតជាល្អតាមការរំពឹងទុក

Next Post

សាគូរ៉ា សាឡន និង ស្ប៉ា ផ្តើមផុសយ៉ាងត្រដែតក្នុងបុរីជីបម៉ុង បឹងទំពុនក្លាយជាការទាក់ចិត្ត

Related Posts

សម្តេចតេជោ នឹងខកខាន ពិធី បុណ្យ ៧ថ្ងៃ សម្តេច ហ៊ុន ណេង ដោយសារ សម្តេចតេជោ ត្រូវ ចាកចេញទៅចូលរួមប្រជុំអាស៊ាន-អាមេរិកនៅវ៉ាស៊ីនតោន
ព័ត៌មានជាតិ

សម្តេចតេជោ នឹងខកខាន ពិធី បុណ្យ ៧ថ្ងៃ សម្តេច ហ៊ុន ណេង ដោយសារ សម្តេចតេជោ ត្រូវ ចាកចេញទៅចូលរួមប្រជុំអាស៊ាន-អាមេរិកនៅវ៉ាស៊ីនតោន

10/05/2022
214
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនថា៖ កម្លាំងបរមាណូត្រូវតែត្រៀមលក្ខណៈជានិច្ច
ព័ត៌មានជាតិ

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនថា៖ កម្លាំងបរមាណូត្រូវតែត្រៀមលក្ខណៈជានិច្ច

27/04/2022
213
វត្តមានសម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលនៅជប៉ុននឹងផ្តល់ផ្លែផ្កាធំធេងជូនប្រជាជនកំពុងរស់នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក
ព័ត៌មានជាតិ

វត្តមានសម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលនៅជប៉ុននឹងផ្តល់ផ្លែផ្កាធំធេងជូនប្រជាជនកំពុងរស់នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក

23/04/2022
214
សិស្សនិស្សិត ប្រជាពលរដ្ឋខ្មែរនៅជប៉ុន ច្រើនកុះករនាំគ្នាមកទទួលស្វាគមន៍យ៉ាងកក់ក្តៅ វត្តមានអញ្ជើញដល់ប្រទេសជប៉ុន របស់សម្តេចតេជោ ហ៊ុន សែន និងប្រតិភូកម្ពុជា
ព័ត៌មានជាតិ

សិស្សនិស្សិត ប្រជាពលរដ្ឋខ្មែរនៅជប៉ុន ច្រើនកុះករនាំគ្នាមកទទួលស្វាគមន៍យ៉ាងកក់ក្តៅ វត្តមានអញ្ជើញដល់ប្រទេសជប៉ុន របស់សម្តេចតេជោ ហ៊ុន សែន និងប្រតិភូកម្ពុជា

22/04/2022
218
ធនាគារ ព្រីនស៍ ម.ក បានបោះទុនវិនិយោគបន្ថែម 35លានដុល្លារលើសញ្ញាបណ្ណមានបុគ្គលធានារបស់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA)
ព័ត៌មានជាតិ

ធនាគារ ព្រីនស៍ ម.ក បានបោះទុនវិនិយោគបន្ថែម 35លានដុល្លារលើសញ្ញាបណ្ណមានបុគ្គលធានារបស់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA)

12/04/2022
212
ចែកគ្នាដឹង! ឆ្នាំនេះ សង្ក្រាន្តចូលមកថ្ងៃទី ១៤ មេសា វេលាម៉ោង ១០:០០ ព្រឹក ទេវតាព្រះនាម កិរិណីទេវី
ព័ត៌មានជាតិ

ចែកគ្នាដឹង! ឆ្នាំនេះ សង្ក្រាន្តចូលមកថ្ងៃទី ១៤ មេសា វេលាម៉ោង ១០:០០ ព្រឹក ទេវតាព្រះនាម កិរិណីទេវី

10/03/2022
239
Next Post
សាគូរ៉ា សាឡន និង ស្ប៉ា ផ្តើមផុសយ៉ាងត្រដែតក្នុងបុរីជីបម៉ុង បឹងទំពុនក្លាយជាការទាក់ចិត្ត

សាគូរ៉ា សាឡន និង ស្ប៉ា ផ្តើមផុសយ៉ាងត្រដែតក្នុងបុរីជីបម៉ុង បឹងទំពុនក្លាយជាការទាក់ចិត្ត

Archives

  • May 2022
  • April 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • October 2021
  • September 2021
  • August 2021
  • July 2021
  • June 2021
  • May 2021
  • April 2021
  • March 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • September 2020
  • August 2020
  • July 2020
  • June 2020

Categories

  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈកំសាន្ត
  • សន្តិសុខសង្គម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានកីឡា
  • បច្ចេកវិទ្យា
  • សុខភាព​​ និងសម្រស់
  • ព័ត៌មានសេដ្ឋកិច្ច

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

Recent Posts

  • ចិត្តបុណ្យណាស់ !ឧកញ៉ា សម្បត្តិ និងលោកជំទាវឧបត្ថម្ភអង្ករ១តោនជូនឯកឧត្តម ស៊ាង ប៊ុនលាង ដើម្បីចូលរួមចំណែកការងារសប្បុរសធម៌
  • កំសត់ពេកហើយ ! ទម្រាំមានថ្ងៃនេះប្អូនស្រី មាស នីតា កើតពីគ្រួសារលំបាកខ្លាំង មានម្តាយជាអ្នកបោសសំរាមតាមផ្លូវ
  • លោកឧកញ៉ា សម្បត្តិ និងឯកឧត្ត ពេជ្រ ស្រស់ ជួបគ្នាដោយភាពស្និតស្នាលហើយស្វែងយល់អំពីរឿងរ៉ាវមួយចំនួនដែលកើតលើ ប្រុញ
  • សម្តេចតេជោ នឹងខកខាន ពិធី បុណ្យ ៧ថ្ងៃ សម្តេច ហ៊ុន ណេង ដោយសារ សម្តេចតេជោ ត្រូវ ចាកចេញទៅចូលរួមប្រជុំអាស៊ាន-អាមេរិកនៅវ៉ាស៊ីនតោន
  • ភ្ញាក់ផ្អើលខ្លាំង! កូនស្រី នាយ កុយ មកប្រឡងចម្រៀង Cambodian Idol

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com

081 31 3333

អាស័យដ្ឋាន៖  រាជធានីភ្នំពេញ

Copyright © 2020 Pich News , All right reserved.

មាតិកា

  • ព័ត៌មានជាតិ (889)
  • ព័ត៌មានអន្តរជាតិ (769)
  • សិល្បៈកំសាន្ត (667)
  • សន្តិសុខសង្គម (2,079)
  • ព័ត៌មានទាន់ហេតុការណ៍ (935)
  • ព័ត៌មានកីឡា (117)
  • បច្ចេកវិទ្យា (30)
  • សុខភាព​​ និងសម្រស់ (10)
  • ព័ត៌មានសេដ្ឋកិច្ច (344)
Facebook Pagelike Widget
Facebook Pagelike Widget
  • ទំព័រដើម
  • អំពីយើង
  • ទំនាក់ទំនង
  • ឯកជនភាព

© 2020 pichnews.com

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា

© 2020 pichnews.com

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

This ad will be closed in 5 seconds.