សម្រាប់អ្នកដែលស្គាល់ អតីតពិធីការិនី មាស សុវណ្ណរតនា ប្រាកដជាសរសើរ មិនដាច់ពីមាត់នោះទេ ដែលប្រែក្លាយជាបុគ្គលថ្មី ជោគជ័យលើវិស័យអន ឡាញប្រកបដោយភាពតស៊ូមោះមុត។ អ្នកនាងត្រូវបានក្រុមហ៊ុនទ្រី ដាណា យល់ព្រមអោយបង្កើតប្រេនNUNA Brand Cambodia ដោយចរាចរលើទីផ្សារមួយរយៈឃើញថា បំបែកការទាក់ទាញមិនធម្មតា។មូលហេតុនេះហើយទើបធ្វើអោយ មាស សុវណ្ណរតនា ចាប់ផ្តើមបន្តយុទ្ឋសាស្ត្ររបស់ខ្លួនអោយកាន់តែខ្លាំងសម្រាប់ឆ្នាំ២០២១មកដល់។
មាស សុវណ្ណរតនាបាន បង្ហោះសារកាលពីពេលមុននេះថា «សូមគោរពអរគុណលោកអគ្គនាយក ហ៊ីង បញ្ញារិទ្ធ និងលោកស្រីអគ្គនាយិកា ទ្រី ដាណា នៃក្រុមហ៊ុន ដាណា ទ្រី (ខេមបូឌា) ត្រេឌីង ខូអិលធីឌី ដែលបានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបការងារផលិតផលគ្រឿងសំអាងប្រេន NUNA ប្រចាំឆ្នាំ២០២០ និងលើកទិសដៅសំរាប់ឆ្នាំ២០២១ ជូនដល់ម្ចាស់ដេប៉ូ NUNA ទូទាំងប្រទេស ដើម្បីត្រៀមលក្ខណៈប្រយុទ្ធទីផ្សារឆ្នាំថ្មីឆ្នាំ២០២១ខាងមុខនេះ ឆ្ពោះទៅរកភាពជោគជ័យ..🙏🏻🙏🏻🙏🏻»។បើទោះបីមានការហត់នឿយ ឬត្រូវទទួលភារៈការងារលើសដើម ក៏អ្នកនាងនៅតែមិនអាចដកថយ ព្រោះអ្វីដែលលះបង់ពីដំណាក់កាលដំបូង មិនងាយស្រួលប៉ុន្មានទំរាំមកដល់ពេលនេះ។
សម្រាប់ថ្មីៗនេះ មាស សុវណ្ណរតនា បាននាំចូលផលិតផលថ្មីមួយទៀត ជំនួយស្បែកខ្លួនសស្អាតជាងមុនយ៉ាងពិតប្រាកដ។ផលិតផលថ្មីពិតៗនោះមានឈ្មោះថា «ឡេខ្ញុំស្អាត»របស់ផលិតផលNUNAជាប្រភេទឡេសុទ្ឋ ធ្វើអោយម៉ត់ ទន់រលោងភ្លឺថ្លា ជួយបណ្តឹងស្បែក ព្យាបាលស្បែកស្ងួតមានSPF ការពាស្បែកពីកំដៅថ្ងៃ។ ជួយបណ្តុះកោសិកាថ្មី ថែមទៀតផង។