កងទ័ពមីយ៉ាន់ម៉ា ចាប់ផ្ដើមបាញ់ប្រហារទៅលើក្រុមអ្នកតវ៉ា
បរទេស៖ មេដឹកនាំរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជាឲ្យកងទ័ព និងកម្លាំងសន្ដិសុខរបស់ប្រទេសនេះ បាញ់ប្រហារ ដើម្បីបំបែកហ្វូងក្រុមបាតុករ នៅមុខរោងចក្រអគ្គិសនី ហើយរថពាសដែកជាច្រើនគ្រឿង បានបើកចូលទៅកាន់ទីក្រុងធំៗ ក្រោយពេលក្រុមមេដឹកនាំយោធា ប្រឈមមុខនឹងការធ្វើបាតុកម្ម ប្រឆាំងនឹងរដ្ឋប្រហារយោធា អស់រយៈពេល៩ថ្ងៃកន្លងមកនេះ។ ចាប់តាំងពីមេដឹកនាំយោធាមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារ និងចាប់ឃុំខ្លួនលោកស្រី អ៊ុង...