ពិតជារំភើបចិត្តខ្លាំងតែម្តង ដែលធ្វើអោយថៅកែហាងសម្រស់ និងក្រុមការងារ មានការរីករាយពេលឃើញ មានអ្នកគាំទ្រគួរ អោយគោរពស្រឡាញ់អោយតម្លៃ។ អ្វីដែលស្មានមិនដល់ សូម្បីតែខាងមជ្ឈមណ្ឌល មានការមមាញឹកថ្ងៃបុណ្យចូលឆ្នាំចិន ក៏ខាងអតិថិជនបាក់មកសួរនាំ ដែលស្តែងអោយឃើញនូវការជឿទុកចិត្តទីតាំងមួយនេះ។
ដើម្បីឆ្លើយតប ការគាំទ្រ និងជឿជាក់មកលើ សេវា កម្មមជ្ឈមណ្ឌលសម្រស់ ខាងលើ ថៅកែស្រី និងក្រុមជំនាញៗ នឹងបម្រើការងារទទួលយក សេវាកម្មឡើងវិញ។ នេះដើម្បីធ្វើយ៉ាងណា បំពេញតម្រូវការជូនអតិថិជន ដែលមករង់ចាំអោយទាន់ពេលវេលា និងមិនខ្លាចហត់នឿយឡើយ តបការអោយតម្លៃ របស់ហ្វេនៗ ដែលស្រឡាញ់គាំទ្រទីណា ប៊ីយូធីឃែរ ដែលផ្តោតលើបាក់ផ្លុំចិញ្ចើម ធ្វើខ្ទង់ច្រមុះ កាត់ត្របកភ្នែក។
យ៉ាងណា នៅលើ បណ្តាញសង្គមរបស់ លោកស្រី សោម ទីណា បានសរសេរ បង្ហោះថា « មកដល់ភ្នំពេញហេីយ ស្អែកបេីកហាងវិញ បងៗ 15.02.2021 អរគុណអតិថិជនទាំងអស់ដែរអញ្ចេីញមកទទួលសេវាកម្មនៅTina beauty care។ ទោះបីថ្ងៃសែនចូលឆ្នាំចិន3ថ្ងៃនេះ បិទហាងក៏ដោយ ភ្ញៀវទាំងអស់នៅតែអញ្ចេីញមកដែរមកដែរ🙏ឥឡូវព្រឹកស្អែកភ្ញៀវកក់ពេញបាត់ ភ្ញៀវថាមកធ្វេីខ្លួនអោយហេីយបានស្អាតមុនចូលឆ្នាំខ្មែរ ទំរាំស្រកហេីមអស់ ចូលឆ្នាំ ស្អាតល្មម ដូចមនុស្ស2នាក់បាត់😂សអែកជួបគ្នាវិញអតិថិជនសំណព្វអូន😘😘🙏»៕ ជាការមើលឃើញ ថៅកែស្រីរូបនេះក៏ ចិត្តល្អណាស់ដែរ ក្នុងការធ្វើសកម្មភាពមនុស្សធម៌ មិនត្រឹមតែពូកែ រកសុី។ ដូចកន្លងទៅ អ្នកនាង បានជួយឧបត្ថម្ភថវិកា ដល់ លៀង ចាន់ឡា ដែលកំពុងខ្វះខាតទៀតផង។