នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាបទីតាំងស្តុកផលិតផលឱសថក្លែងក្លាយរួមទាំងផលិតផលច្រើនមុខទៀតសរុប 144 កេះនៅខណ្ឌទួលគោក
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្រ្តីក្រសួងសុខាភិបាល និងនគរបាលកាំកុងត្រូល និងកម្លាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមទាំងសមត្ថកិច្ចមូលដ្ឋាននគរបាលខណ្ឌទួលគោក ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបានបើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ចុះបង្ក្រាបទីតាំងស្តុកឱសថនិងផលិតផលក្លែងក្លាយខុសច្បាប់ មួយកន្លែងដោយរកឃើញឱសថថ្នាំពេទ្យចំនួន ៥មុខដែលនាំចូលពីប្រទេសវៀតណារួមទាំងផលិតផលជាច្រើនទៀតដែលនាំចូលមកស្តុកក្នុងផ្ទះល្វែងមួយកន្លែងស្ថិតនៅផ្ទះលេខ៣៦ ផ្លូវលេខ៦៥៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចចុះបង្ក្រាបវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២១ បើតាមប្រភពពីនគរបាលសេដ្ឋកិច្ចបានបង្ហើបឲ្យដឹងថាមត្ថកិច្ចបានចុះឆែកទីតាំងឱសថក្លែងក្លាយដែលនាំចូលពីវៀតណាមខុសច្បាប់មួយនេះ មិនត្រឹមតែស្តុឱសថក្លែងក្លាយប៉ុណ្ណោះទេ ថែមទាំងជាទីតាំងស្តុកនូវផលិតផលក្លែងក្លាយមួយចំនួនទៀតផងដែរ ដែលកម្លាំងសមត្ថកិច្ចចម្រុះបានរកឃើញផលិតផលឱសថក្លែងក្លាយជាច្រើនមុខសរុបចំនួន១៤៤កេះ។ ក្រោយពីត្រួតពិនិត្យរួចវេលាម៉ោង៧និង៣០នាទីយប់កម្លាំងសមត្ថកិច្ចបានដកហូតរថយន្តម៉ាកព្រូសពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BK-...