សមាជិកនៃ គ្រួសារកក់ក្តៅ មានភាពរីករាយនៅពេល ដែលបានផ្តល់ការលើកទឹកអំពីមន្ត្រីថ្នាក់ធំដែលបាន ធ្វើការលើកសរសើរអំពីអ្វីដែល សហការីទាំងអស់បានព្យាយាមនិងតស៊ូ។ ភាពលេចធ្លោមួយប្រាវចុងក្រោយនេះហើយទើប នៅគ្រប់អ្នកតាមដានមានការចាប់អារម្មណ៍អំពី ភាពវិវត្តន៍យ៉ាងលឿននៃគ្រួសារកក់ក្តៅ។
វត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៅក្នុងកម្មវិធីរាត្រីសមោលសរគ្រួសារកក់ក្តៅ នារាត្រីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ពិតជាអស្ចារ្យ និងជាការផ្តល់កិត្តិយសដ៏ធំធេងសម្រាប់ក្រុមហ៊ុនគ្រួសារកក់ក្តៅ ដែលជាក្រុមហ៊ុនគ្រឿងសម្អាងឈានមុខគេនៅកម្ពុជា
នៅក្នុងឱកាសថ្លែងបើកកម្មវិធីរាត្រីនាសមោសសរដ៏អស្ចារ្យនេះ ឯកឧត្តមនាយឧត្តមសេនីយ៍បានមានប្រសាសន៍ទទួលស្គាល់ក្រុមហ៊ុនគ្រួសារកក់ក្តៅ គឺជាក្រុមហ៊ុនគ្រឿងសម្អាងដែលមានផលិតផលមានគុណភាព និងមានការទទួលស្គាល់ត្រឹមត្រូវពីស្ថាប័នពាក់ព័ន្ធទៅលើគុណភាណនៃផលិតផល ដែលមិនប៉ះពាល់ទៅដល់សុខភាពអ្នកប្រើប្រាស់ ក្នុងនោះដែរ
ឯកឧត្តមនាយឧត្តមសេនីយ៍ក៏បានមានប្រសាសន៍កោតសរសើចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកឧកញ៉ា អ៊ុច សម្បត្តិ ប្រធានស្ថាបនិកគ្រួសារកក់ក្តៅ និងលោកជំទាវ ហ៊ឹម សុភ័ក្ត្រ អគ្គនាយិកា ព្រមទាំងផ្តល់នូវការលើកទឹកចិត្ត និងជូនពរឲ្យគ្រួសារកក់ក្តៅបានទទួលនូវភាពជោគជ័យសម្រាប់គោលដៅបន្ទាប់ខាងមុខឈានឆ្ពោះទៅទីផ្សារអាស៊ាន។
នៅក្នុងឱកាសដ៏អស្ចារ្យនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ក៏បានផ្តល់កិត្តិយសប្រគល់ជូននូវពានកិត្តិយសជូនដល់ថ្នាក់ដឹកនាំទាំង ១៣រូប របស់គ្រួសារកក់ក្តៅផងដែរ។