ឧត្តរមានជ័យ ៖ ក្រោយពីទទួលបានព័ត៌មាន ករណីហិង្សាលើក្មេងស្រីចំនួន ២នាក់ ភ្លាមៗនៅរសៀល ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២១ នេះលោក ឧត្តម សេនីយ៍ ទោហួត សុធី ស្នងការនគរបាល ខេត្ត ឧត្តរមានជ័យ បានបញ្ជាកម្លាំងអធិការនគរបាល ក្រុងសំរោងសហការជាមួយកម្លាំង ប៉ុស្តិ៍រដ្ឋបាលអូរស្មាច់ធ្វើការ ស្រាវជ្រាវករណីហិង្សាដោយ ចេតនាលើ អនិតិ ជនដែលបានកើតឡើងនៅ ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២០ ម៉ោង ១៨ នឹង ០០ នាទី នៅចំណុចផ្លូវ លេខ ៤ ភូមិគិរី មង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។
អគ្គស្នងការដ្ឋាន នគរបាលជាតិបានចេញ ផ្សាយព័ត៌មានថា កម្លាំងនគរបាលខេត្ត ឧត្តរមានជ័យ កំពុងស្រាវជ្រាវ ស្វែងរកជនសង្ស័យ និង កសាងកំពុងសំណុំរឿង តាមច្បាប់ ករណី ហិង្សា ដោយ ចេតនាលើ អនិតិជន ។
លោកស្នងការ បានឲ្យដឹងថាជនសង្ស័យ ឈ្មោះ ពែងរដ្ឋា ហៅ រ័ត្ន ភេទ ប្រុសអាយុ ២៣ ឆ្នាំ មានទីលំនៅ ភូមិ កើតហេតុ ។
ជនសង្ស័យ បានធ្វើសកម្មភាព យករំពាត់ មែកឈើ វាយទៅលើជនរងគ្រោះ ឈ្មោះ ផាត លីហ្សាប ភេទ ស្រី អាយុ ១២ ឆ្នាំ មានទីលំនៅ ភូមិកើតហេតុ និង ឈ្មោះ ផាត ស្រី ង៉ិក ភេទ ស្រី អាយុ ១០ ឆ្នាំ មានទីលំនៅ ភូមិ កើតហេតុ ( ទាំង ២ នាក់ ជាក្មេង កំព្រាដោយឪពុក . ម្តាយ ជាប់ពន្ធនាគារ ) បណ្ដាលឲ្យ មានស្នាមរបួសនៅលើ ខ្នងជាច្រើនកន្លែង ។
លោក ឧត្តម សេនីយ៍ទោ ហួត សុធី ស្នងការនគរបាល ខេតឧត្តរមានជ័យ បានបញ្ជាក់ថាមូលហេតុ ខឹងក្មេងស្រីទាំង ២ នាក់ ធ្វើឲ្យសត្វ សារិកាកែវ ងាប់ ចំនួន ២ ក្បាល ព្រោះក្មេងស្រី ទាំង ២ នាក់ ភ្លេច ដាក់ ទឹក និងចំណីឲ្យ សត្វសារិកាកែវ ផឹកស៊ី ។ បច្ចុប្បន្នកម្លាំង ជំនាញកំពុងធ្វើការស្រាវជ្រាវ ស្វែងរកជនសង្ស័យ និងកសាងកំពុងសំណុំរឿងតាមនិតិ វិធីច្បាប់ ។
តាមប្រភពព័ត៌មានបានអោយដឹងថា ជនសង្ស័យ ដែលជាអ្នកបង្ក របួសស្នាម ប្រហែលជារត់គេចខ្លួនបាត់ហើយ ហើយចំពោះអ្នកបង្កលើរូបរាងកាយក្មេងនោះ មិនមែនតែម្នាក់ទេ គឺមានមនុស្សម្នាក់ទៀត។
ចំណែកឯផេកហ្វេសប៊ុក ឈ្មោះ Pui Osmach បានសរសេររៀបរាប់ថាដោយសារទុកចិត្ត ទៅលើក្មេងៗ នៅជាមួយ យើងពេក ខំឲ្យ លុយវាទៅទិញចំណីរាល់ថ្ងៃ ពេលសួរ វាបានដាក់ ចំណីឲ្យសារិកាកែវអត់ វាថាដាក់ឲ្យរាល់ថ្ងៃហើយពេលនេះ បានទៅមើលផ្ទាល់បែរជា សារិកា កែវជា វាងាប់ទាំងពីរតើគួរដាក់ទោសបែបណា ណ ?៕