ធនាគារ ព្រីនស៍ ម.ក បានបោះទុនវិនិយោគបន្ថែម 35លានដុល្លារលើសញ្ញាបណ្ណមានបុគ្គលធានារបស់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA)
នៅថ្ងៃនេះ ធនាគារ ព្រីនស៍ ម.ក បានដាក់ទុនវិនិយោគបន្ថែមចំនួន 35លានដុល្លារ សរុបចំនួន 50លានដុល្លារ លើសញ្ញាបណ្ណមានបុគ្គលធានារបស់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA)។ ធនាគារ ព្រីនស៍ ពិតជាមានកិត្តិយសដែលបានចូលរួមជាផ្នែកមួយនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដ៏សំខាន់នេះ ដែលនឹងផ្តល់ផលប្រយោជន៍ដល់ព្រះរាជាណាចក្រកម្ពុជាក្នុងប៉ុន្មានទសវត្សរ៍ខាងមុខនេះ។ ធនាគារ ព្រីនស៍ គឺជាក្រុមហ៊ុនដាក់ទុនវិនិយោគលើសញ្ញាបណ្ណមានបុគ្គលធានាTIA ដំបូងគេបង្អស់ ហើយបច្ចុប្បន្នក៏ជាអ្នកដាក់ទុនវិនិយោគធំជាងគេផងដែរ។ ...