បច្ចុប្បន្នទីក្រុងហុងកុងកំពុងស្ថិតក្នុងការជាប់គាំ.ងនៃរលកទី៥ នៃការឆ្ល.ងកូវីដ១៩ ដោយករណីថ្មីប្រចាំថ្ងៃគឺជិត ៥៧ ០០០នាក់ឯណោះ ដែលជាកំណត់ត្រាខ្ពស់បំផុត។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនទូរទស្សន៍ដ៏ល្បីនៅកុងកុង TVB បានចាត់វិធានការការពារសុវត្ថិភាព និងសុខភាពខ្លាំងក្នុងអំឡុងពេលជំ.ងឺរា.ត.ត្បា.តនេះ ប៉ុន្តែទីបំផុតនៅតែមានសិល្បករយ៉ាងហោចណាស់ ២០នាក់បានធ្វើតេ.ស្តវិជ្ជមានថ្មីៗនេះ។
ក្នុងចំនួនសិល្បករទាំង២០នាក់នោះ ក៏មានតារាសម្ដែង Nancy Wu ផងដែរ យ៉ាងណាក្រោយពេលមានតារាក្រុមហ៊ុនជាច្រើនបានឆ្ល.ង ក្រុមហ៊ុនទូរទស្សន៍ TVB ក៏បានសម្រេចចិត្តផ្អាកការថតខ្សែភាពយន្តភាគទាំងអស់របស់ខ្លួនផងដែរ ដែលកន្លងផ្អាកត្រឹមថ្ងៃទី០៧ ខែមីនា ឆ្នាំ ២០២២ទេ តែដោយសារតែមានករណីឆ្ល.ងកាន់តែអាក្រក់ទៅ ក្រុមហ៊ុនក៏សម្រេចចិត្តពន្យារពេលរហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ខាងមុខតែម្ដង។បើតាមការប្រកាសផ្អាកនេះ ដើម្បីធ្វើការលាងសម្អាត ក.ម្ចាត់មេ.រោ.គ ដើម្បីឲ្យប្រាកដថាមានអនាម័យត្រឹមត្រូវ និងធានាពេលក្រុមការងារវិលត្រឡប់មកវិញក្នុងបរិយាកាសដ៏សុវ.ត្ថិភាពមួយ។