កាន់តែក្តៅហើយ!!!ពលរដ្ឋអាមេរិករាប់ពាន់នាក់ដាក់ពាក្យចូលកងទ័ពជួយអ៊ុយក្រែនប្រយុទ្ធជាមួយយោធារុស្ស៊ី ខណៈដែល….មនុស្សរាប់ពាន់នាក់បានដាក់ពាក្យទៅស្ថានទូតអ៊ុយក្រែន នៅក្រុងវ៉ាស៊ីនតោន ក្នុងបំណងចូលរួមប្រយុទ្ធប្រឆាំងនឹងរុស្ស៊ីជាមួយនឹងកងទ័ពអ៊ុយក្រែន។មន្ត្រីយោធានៅស្ថានទូតបានប្រាប់ទីភ្នាក់ងារ Anadolu ថា ពួកគេបានទទួលអ៊ីមែលជាង ៣ពាន់ ពីអ្នកដែលចង់ទៅអ៊ុយក្រែន។
មន្ត្រីសុំមិនបញ្ចេញឈ្មោះរូបនេះបានឱ្យដឹងថា«យើងបានឆ្លើយទៅពួកគេហើយសុំឱ្យពួកគេបំពេញពាក្យស្នើសុំ។បន្ទាប់មកយើងនឹងពិនិត្យពាក្យសុំទាំងអស់ហើយពិនិត្យមើលអ្នកណាដែលមានសមត្ថភាពអាចទៅបាន។ពេលនេះយើងកំពុងដំណើរការហើយ»។ក្នុងចំណោមបេក្ខជនដែលបានដាក់ពាក្យប្រភពដដែលបង្ហើបថា មានទាំងអតីតមន្ត្រីយោធា និងជនស៊ីវិលដែលពួកគរសុទ្ធសឹងចង់ជួយប្រជាជនអ៊ុយក្រែនដោយផ្ទាល់។គួររំលឹកថាកាលពីថ្ងៃពុធប្រធានាធិបតីអ៊ុយក្រែនលោកVolodymyrZelenskyyបាននិយាយថាទាហានបរទេសចំនួន១៦,០០០នាក់កំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែនដើម្បីចូលរួមសង្រ្គាមប្រឆាំងនឹងកងកម្លាំងរុស្ស៊ីហើយកាលពីថ្ងៃព្រហស្បតិ៍ ក្រុមអ្នកប្រយុទ្ធទាំងនោះ បាទៅដល់អ៊ុយក្រែនហើយ៕