• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
Monday, June 2, 2025
  • Login
Pich News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
Pich News
No Result
View All Result
Home ព័ត៌មានអន្តរជាតិ

ប៉ូលិសស៊ើបអង្កេតវៀតណាម សន្និដ្ឋានថា ករណីស្លាប់កុមារី វ៉ាន់អាន ជាស្នាដៃរបស់ម្តាយចុង

by Pich News
30/12/2021
in ព័ត៌មានអន្តរជាតិ
0
ប៉ូលិសស៊ើបអង្កេតវៀតណាម សន្និដ្ឋានថា ករណីស្លាប់កុមារី វ៉ាន់អាន ជាស្នាដៃរបស់ម្តាយចុង
50
SHARES
237
VIEWS
Share on FacebookShare on Twitter

ក្រុងហូជីមិញ ៖ នាយកដ្ឋានប៉ូលីសស៊ើបអង្កេតនៃសង្កាត់ប៊ិញថាញ់ ទីក្រុងហូជីមិញ ទើបតែសម្រេចឃុំខ្លួនបណ្ដោះអាសន្ន លើជនជាប់ចោទឈ្មោះ Vo Nguyen Quynh Trang អាយុ ២៦ឆ្នាំ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ពីបទប្រើប្រាស់អំពើហិង្សាលើកុមារបណ្តាលអោយបាត់បង់ជីវិត ។Trang គឺជា”អនាគតម្តាយចុង” របស់កុមារីរងគ្រោះមានឈ្មោះ N.T.Van An អាយុ៨ឆ្នាំ ក៏ជាអ្នកធ្វើទារុណកម្ម លើ វ៉ាន់អាន រហូតដល់ស្លាប់។ «រឿងកំពុងល្បីនៅវៀតណាម ឪពុកម្តាយលែងលះគ្នា កូនស្រីតូចម្នាក់ ត្រូវអនាគតម្តាយចុង វាយធ្វើបាបរហូតដល់ស្លា.ប់»ក្រោយស៊ើបអង្កេត ពិតជាមិននឹងស្មានថា ជាស្នាដៃរបស់ “ម្តាយចុង” វាយកុមារី វ៉ាន់អាន ដោយប្រើរំពាត់ ដំបងឈើ ដោយប្រើកណ្តាប់ដៃ និងទាត់ ។ ការឈឺចាប់ខាងផ្លូវកាយ ដោយការធ្វើទារុណកម្ម ជារឿងមួយ ឯសេចក្តីតក់ស្លុតជាង០១ឆ្នាំ គឺរងកម្មផ្លូវចិត្ត តើកុមារី វ៉ាន់អាន រងទុក្ខញឹកញាប់ប៉ុណ្ណា ? តើនាងអាចរស់ដោយមានសេចក្តីសុខបានទេ ?លទ្ធផលធ្វើកោសល្យវិច័យ បានបញ្ជាក់ថា កុមារី វ៉ាន់អាន ស្លាប់ដោយសារ រងការរលាកសួតធ្ងន់ធ្ងរ ដោយលើដងខ្លួន មានស្នាមជាំសរសៃច្រើនកន្លែង ឆ្អឹងជំនីបាក់ របួសត្រង់ក្បាល មានហូរឈាម និងរលាកខួរក្បាល ។សាក្សីដែលជាអ្នកជិតខាង បានបង្ហាញថា ស្ត្រីអាយុ២៦ឆ្នាំ ត្រូវជាគូដណ្តឹងរបស់ឪពុក របស់កុមារី វ៉ាន់អាន បានប្រើអំពើហិង្សាជាច្រើនលើកច្រើនសារមុនពេលមានករណីស្លាប់នេះទៀត ពោលគឺចាប់តាំងពីអ្នកទាំង៣នាក់ បានមករស់នៅជាមួយគ្នា នៅអគារអាផាតមិនជួល ក្នុងសង្កាត់ប៊ិញថាញ់ ក្រុងហូជីមិញ តាំងពីពាក់កណ្តាលឆ្នាំ២០២០ មកម្ល៉េះ ។

អ្នកជិតខាងបានបង្ហាញសក្ខីកម្មថា នៅរសៀលថ្ងៃទី២២ ខែធ្នូ ខណៈឪពុកគឺលោក N.K.T.Th. អាយុ៣៦ឆ្នាំ ជានាយកទីផ្សារនៅក្រុមហ៊ុនមួយ ចេញទៅធ្វើការបាត់ ម្តាយចុង Trang នាងមានអារម្មណ៍តានតឹង ខណៈកំពុងបង្រៀនកូនស្រីដើម វ៉ាន់អាន នៅផ្ទះ ។ បន្ទាប់មកនាង បានស្តីបន្ទោសស្រែកខ្លាំងៗ និងវាយក្មេងនោះ ដោយប្រើដំបងឈើធំ ។នៅវេលាម៉ោង៦ល្ងាច ថ្ងៃដដែល កុមារីអាយុ៨ឆ្នាំ បានក្អួតចង្អោរ ហើយនាង Trang បានទូរសព្ទហៅប្តីមកផ្ទះវិញ និងធ្វើការសង្គ្រោះបឋមលើកុមារី វ៉ាន់អាន ។ បន្ទាប់មក វ៉ាន់អាន ត្រូវបានបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ ប៉ុន្តែបានស្លាប់នៅពេលបញ្ជូនទៅមន្ទីរពេទ្យ ។ជុំវិញរឿងរ៉ាវនេះ អ្នកលេងបណ្តាញសង្គមនៅវៀតណាម បានបញ្ចេញមតិថា មិនចាំបាច់និយាយបន្ថែមអំពីអំពើដ៏ឃោរឃៅរបស់ “ម្តាយចុង” ឈ្មោះ Vo Nguyen Quynh Trang នោះទេ ច្បាប់នឹងចាត់ការមនុស្សអាក្រក់រូបនេះហើយ ប៉ុន្តែកុមារី វ៉ាន់អាន នាងមិនមែនរស់នៅលើកោះ ដាច់ដោយឡែកជាមួយម្តាយចុងទេ គឺរស់នៅក្នុងសហគមន៍អភិជន ដែលមានមនុស្សម្នា និងអង្គការការពារកុមារជាច្រើន នៅជុំវិញ ។វ៉ាន់អាន រស់នៅជាមួយឪពុកបង្កើតរបស់គាត់គឺលោក N.K.T.Th ជាមួយលោកស្រី Trang នៅក្នុងបន្ទប់ អាផាតមិន មួយ ។ កូនស្រី ត្រូវគេធ្វើទារុណកម្មច្រើនដង សូម្បីតែបាក់ឆ្អឹងជំនីរ និងត្រូវរបួសលើខ្លួនប្រាណ តើលោកឪពុកមានដឹងទេ ? អ្នកសមគំនិត គួរតែពិចារណា គឺឪពុកបង្កើតរូបនេះហើយ ។
ចំណែកម្ដាយបង្កើតរបស់ វ៉ាន់អាន វិញ ប្រហែលជាមិនបានទាក់ទងមកកូនស្រីទេ ? បើដូច្នេះមែន វ៉ាន់អាន ច្បាស់ជានឹងប្រាប់ម្តាយរបស់នាងថា រូបនាងត្រូវម្តាយចុងវាយដំ និងធ្វើទារុណកម្មជារៀងរាល់ថ្ងៃ ។ មិនគួរវិនិច្ឆ័យលើអ្នកណាម្នាក់ទេ ប៉ុន្តែក្នុងករណីនេះ ទោះបីជានាងមិននៅជាមួយកូនស្រីក៏ដោយ ប្រសិនបើម្តាយបង្កើត ពិតជាយកចិត្តទុកដាក់ ចំពោះកូនស្រីមែននោះ វានឹងមិនកើតមានសោកនាដកម្មបែបនេះទេ។

ហើយអ្នកជិតខាងល្អ នៅឯណា ? នៅអគារអាផាមិន ក្នុងតំបន់ Saigon Pearl ដែលជាទីក្រុងពាណិជ្ជកម្មមួយ ជាទីប្រជុំជន ពោរពេញដោយអភិជន រស់នៅទីនោះ បានន័យថា គ្មាននរណាម្នាក់បានឮ សម្រែករបស់កុមារី វ៉ាន់អាន កាលពីរសៀលថ្ងៃទី២២ ខែធ្នូ ជាថ្ងៃ ដែលត្រូវគេធ្វើទារុណកម្មរហូតដល់ស្លាប់ ប៉ុន្តែមុននោះនាងតូចស្លាប់ នាងស្រែកយំជាច្រើនដង ដោយសារតែការឈឺចាប់រាងកាយ នៅតែគ្មាននរណាម្នាក់ធ្វើអន្តរាគមន៍ជួយនាងទេ ភាពស្ងៀមស្ងាត់របស់អ្នកជិតខាង បានធ្វើឲ្យមានបទឧក្រិដ្ឋមួយនេះ ។វៀតណាមមានច្បាប់ប្រទេស មានអង្គការការពារកុមារជាច្រើន ប៉ុន្តែមានកុមារជាច្រើន មិនបានការពារ ជាក់ស្តែងដូចករណីកុមារី N.T.Van An ៕

Previous Post

ផ្អើលម្តុំរោងចក្រ៦ជាន់!នាយ ប្រុញ ចុះចែករង្វា ន់១លានរៀលពីទឹកសុទ្ធBNប៉ះចំស្រីស្អាតកូរសាហាវ

Next Post

ហ៊ានមែន! ប្រើកាំបិតភ្ជង់ស្ត្រីម្នាក់នៅចំច្រកជណ្តើរផ្ទះតែម្តង ពេលនេះចាប់បាន៥នាក់

Related Posts

នារីម្នាក់មើលថែសត្វក្រពើ ៦ក្បាលនៅក្នុងផ្ទះដូចកូនអញ្ចឹង ថែមទាំងថាសត្វទាំងគឺជាសត្វចិញ្ចឹមដែល…
ព័ត៌មានអន្តរជាតិ

នារីម្នាក់មើលថែសត្វក្រពើ ៦ក្បាលនៅក្នុងផ្ទះដូចកូនអញ្ចឹង ថែមទាំងថាសត្វទាំងគឺជាសត្វចិញ្ចឹមដែល…

09/05/2022
1.4k
ម្ដាយចុង ប្រឈមនឹងការប្រហារជីវិតពីបទសម្លា ប់កូនតូចអាយុ៨ឆ្នាំនៅវៀតណាម
ព័ត៌មានអន្តរជាតិ

ម្ដាយចុង ប្រឈមនឹងការប្រហារជីវិតពីបទសម្លា ប់កូនតូចអាយុ៨ឆ្នាំនៅវៀតណាម

07/05/2022
1.5k
សាកសពជនរងគ្រោះ ‘បាក់អគារ’ ត្រូវបានរកឃើញនៅក្នុងទីក្រុង Changsha ក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរក ខណៈបាត់ខ្លួន 39 នាក់
ព័ត៌មានអន្តរជាតិ

សាកសពជនរងគ្រោះ ‘បាក់អគារ’ ត្រូវបានរកឃើញនៅក្នុងទីក្រុង Changsha ក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរក ខណៈបាត់ខ្លួន 39 នាក់

06/05/2022
1.5k
“Kim Tae Hee” បរិច្ចាគជាង 200 លានវ៉ុន ដើម្បីជួយជនរងគ្រោះដោយភ្លើងឆេះព្រៃ
ព័ត៌មានអន្តរជាតិ

“Kim Tae Hee” បរិច្ចាគជាង 200 លានវ៉ុន ដើម្បីជួយជនរងគ្រោះដោយភ្លើងឆេះព្រៃ

04/05/2022
1.3k
ថៃរកបានហើយ Miss Grand Thailand 2022 មកពីក្រុងថេប មហានគរ
ព័ត៌មានអន្តរជាតិ

ថៃរកបានហើយ Miss Grand Thailand 2022 មកពីក្រុងថេប មហានគរ

03/05/2022
1.6k
ស្អាតណាស់ បវរកញ្ញាចក្រវាឡហ្វីលីពីន ជាកូនកាត់អុីតាលី
ព័ត៌មានអន្តរជាតិ

ស្អាតណាស់ បវរកញ្ញាចក្រវាឡហ្វីលីពីន ជាកូនកាត់អុីតាលី

03/05/2022
269
Next Post
ហ៊ានមែន! ប្រើកាំបិតភ្ជង់ស្ត្រីម្នាក់នៅចំច្រកជណ្តើរផ្ទះតែម្តង ពេលនេះចាប់បាន៥នាក់

ហ៊ានមែន! ប្រើកាំបិតភ្ជង់ស្ត្រីម្នាក់នៅចំច្រកជណ្តើរផ្ទះតែម្តង ពេលនេះចាប់បាន៥នាក់

Archives

  • April 2025
  • March 2025
  • February 2025
  • January 2025
  • July 2024
  • May 2024
  • April 2024
  • December 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • March 2023
  • February 2023
  • December 2022
  • November 2022
  • October 2022
  • August 2022
  • June 2022
  • May 2022
  • April 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • October 2021
  • September 2021
  • August 2021
  • July 2021
  • June 2021
  • May 2021
  • April 2021
  • March 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • September 2020
  • August 2020
  • July 2020
  • June 2020

Categories

  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈកំសាន្ត
  • សន្តិសុខសង្គម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានកីឡា
  • បច្ចេកវិទ្យា
  • សុខភាព​​ និងសម្រស់
  • ព័ត៌មានសេដ្ឋកិច្ច

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

Recent Posts

  • ក្មួយៗដែលកំពុងស្នាក់នៅមណ្ឌលកុមារកំព្រាខេត្តស្វាយរៀងទទួលបានការឧបត្ថម្ភពីឯកឧត្តមអភិបាលខេត្ត
  • ពិធីសម្ពោធសមិទ្ធផលនានា ក្នុងសាលា បុណ្យផ្កាសាមគ្គី និងសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត
  • សម្តេចម៉ែន សំអន អញ្ជើញជាអធិបតីនៅក្នុងពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ របស់រដ្ឋបាលខេត្តស្វាយរៀង
  • សិស្សទទួលបានជ័យលាភីនិទ្ទេសA ក្នុងសាលាបឋមសិក្សាព្រះសីហនុក្រុងស្វាយរៀងចំនួន៥៩១នាក់ទទួលបានរង្វាន់ពីលោកអភិបាលរងក្រុងនិងលោកស្រីប្រធានគណ:កម្មការទ្រទ្រង់សាលា
  • សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com

081 31 3333

អាស័យដ្ឋាន៖  រាជធានីភ្នំពេញ

Copyright © 2020 Pich News , All right reserved.

មាតិកា

  • ព័ត៌មានជាតិ (914)
  • ព័ត៌មានអន្តរជាតិ (769)
  • សិល្បៈកំសាន្ត (677)
  • សន្តិសុខសង្គម (2,100)
  • ព័ត៌មានទាន់ហេតុការណ៍ (935)
  • ព័ត៌មានកីឡា (119)
  • បច្ចេកវិទ្យា (31)
  • សុខភាព​​ និងសម្រស់ (10)
  • ព័ត៌មានសេដ្ឋកិច្ច (361)
Facebook Pagelike Widget
Facebook Pagelike Widget
  • ទំព័រដើម
  • អំពីយើង
  • ទំនាក់ទំនង
  • ឯកជនភាព

© 2020 pichnews.com

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា

© 2020 pichnews.com

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

This ad will be closed in 5 seconds.