ញូយ៉ក ៖ អ្នកនាំពាក្យរបស់លោក ត្រាំ បានប្រាប់សារព័ត៌មាន Fox News កាលពីថ្ងៃអាទិត្យ លោក ដូណាល់ ត្រាំ កំពុងតែត្រលប់មកកាន់ពិភពនៃប្រព័ន្ធផ្សព្វផ្សាយសង្គមវិញ ប៉ុន្តែលើកនេះ គឺមកជាមួយនឹងបណ្តាញផ្សព្វផ្សាយផ្ទាល់ខ្លួន តែម្តង។ លើសពីនេះ លោកត្រាំនឹងត្រឡប់មកជាមួយនូវបណ្តាញផ្សព្វផ្សាយ ដែលជារបស់ លោក ដែលនឹងទាក់ទាញអ្នកប្រើប្រាស់ថ្មីរាប់សិបលាននាក់ ហើយវានឹង “កំណត់ហ្គេមឡើងវិញទាំងស្រុង”។
លោក ត្រាំ នឹងនាំមនុស្សរាប់លាននាក់មកកាន់វេទិកានេះ។ អំឡុងពេលបង្ហាញខ្លួនរបស់គាត់នៅលើ Fox News ថា អតីតប្រធានាធិបតីរូបនេះ ត្រូវបានក្រុមហ៊ុនជាច្រើនទាក់ទងមក និងកំពុងពិភាក្សាជាមួយក្រុមអំពីវេទិកាថ្មីនោះ។
គួរម្លឹកថា ការប្រកាសនេះ គឺត្រូវបានធ្វើឡើងបន្ទាប់ពីលោក ត្រាំ ត្រូវបានហាមឃាត់ជាអចិន្ត្រៃយ៍ពីបណ្តាញសង្គមធ្វីតធ័រ (Twitter) និងវេទិកាសង្គមផ្សេងទៀតដូចជាហ្វេសប៊ុក (Facebook) ជាដើម បន្ទាប់ពីលោកបានញុះញង់លើកុបកម្មមនៅវិមានកាពីតូលអាមេរិកកាលពីថ្ងៃទី ៦ ខែមករា ជាកន្លែងដែលអ្នកគាំទ្រលោក ត្រាំ រាប់រយនាក់បានសម្រុកចូលអគារកាពីតូលអាមេរិក និងបានធ្វើឱ្យមនុស្ស ៥ នាក់បាត់បង់ជីវិត។
ទោះបីជាលោក ត្រាំ បានចាញ់លើការបោះឆ្នោតនៅក្នុងខែវិច្ឆិកាក៏ដោយ គាត់នៅតែជាមនុស្សមានឥទ្ធិពលនៅក្នុងគណបក្សសាធារណរដ្ឋ និងមិនបានដកខ្លួនចេញពីបេក្ខភាពប្រធានាធិបតីសម្រាប់ការបោះឆ្នោតឆ្នាំ២០២៤ ខាងមុខនេះឡើយ៕