ភ្នំពេញ ៖ យុវតីម្នាក់បានរ.ងរ.បួសស្រា.ល ដោយសារតែមានការភិតភ័យពេក ទើបអង្គុយយំ ក្រោយពីជិះម៉ូតូជ្រុលទៅបុ.កជាមួយរថយន្តស៊េរីទំនើបមួយគ្រឿង ធ្វើឲ្យខូចខាត ហើយម្ចាស់រថយន្តទារសំណងរហូតដល់ទៅ៥ម៉ឺនដុល្លារ។ហេតុការណ៍ខាងលើនេះបានកើកឡើងកាលពីវេលាម៉ោង ២ និង១៥រសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចផ្លូវបេតុងបំបែកជាបួន ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ។
មុនកើតហេតុយុវតីខាងលើនេះបានជិះម៉ូតូមួយគ្រឿងម៉ាក Beat ពណ៌សលាយខៀវ ពាក់ផ្លា.កលេ.ខភ្នំពេញ 1HL-9890 ធ្វើដំណើរក្នុងទិសដៅពីលិចមកកើត ពេលមកដល់ចំណុចកើតហេតុក៏បានជ្រុលទៅបុ.ករថយន្តម៉ាក TOYOTA HiLux revo ពណ៌ស គ្មានផ្លា.កលេខ ដែលបើកបរដោយស្ត្រីម្នាក់ ក្នុងទិសដៅពីជើងមកត្បូង បណ្ដាលឲ្យបែ.កកញ្ចក់មើលក្រោយ ហើយខូ.ចខា.តទ្វារមុខខាងស្ដាំបន្តិច រីឯម៉ូតូខូចខាតខាងមុខយ៉ាងដំណំ ហើយម្ចាស់ម៉ូតជាយុវតីរ.បួ.សស្រាល។
ក្រោយកើតហេតុស្រាប់តែ ភាគីខាងរថយន្តបានទារសំណងពីយុវតីចំនួន៥ម៉ឺនដុល្លារ ព្រោះលើកហេតុផលថារថយន្តគាត់ទើបទិញមកថ្មី មិនទាំងទាន់បានចាបផ្លា.កលេខផង។ យ៉ាងណា សមត្ថកិច្ចមូលដ្ឋានបានចុះដល់ ហើយទុកពេលឲ្យតំណាងភាគីខាងម៉ូតូចរចា ជាមួយភាគីរថយន្ត បានចុះមកនៅ៤ពាន់ដុល្លារ តែភាគីខាងម៉ូតូ មានលទ្ធភាពសងត្រឹមតែ១០០ដុល្លារ ទើបម្ចាស់រថយន្តព្រមយក១០០ដុល្លារ រួចក៏ហែកលុយចោលនៅកន្លែងកើតហេតុដើម្បីឲ្យអស់ច.ង្រៃ៕