មួយរយៈចុងក្រោយនេះ មហាជនអ្នកគាំទ្រហាក់ចាប់អារម្មណ៍ចំពោះការបង្ហោះ Caption ប្លែកៗរបស់តារាសម្ដែង សុខ សោម៉ាវត្តី ជាខ្លាំង ក្រោយតារាស្រីរូបនេះ បានរៀបរាប់នូវពាក្យសម្ដីប្រៀបដូចជាមនុស្សបែកបាក់ស្នេហ៍ ហើយកំពុងប្រើជីវិត Single ខណៈក្នុងពិភពសិល្បៈទាំងមូលបានដឹងរួចហើយថា នាង និង កំលោះកីឡាករបាល់ទាត់រូបសង្ហា លី វ៉ាហេទ បានសាងស្នេហ៍ជាមួយគ្នាយ៉ាងផ្អែមល្ហែមរាប់ឆ្នាំមកហើយនោះ។ជាក់ស្ដែងដូចជានៅថ្ងៃទិវានៃក្ដីស្រឡាញ់ ១៤ កុម្ភៈ កន្លងទៅ គេមិនបានឃើញ សុខ សោម៉ាវត្តី បង្ហោះរូបថតស្វីតៗជាមួយគូស្នេហ៍បង្អួតភ្នែកមហាជនដូចដែលធ្លាប់ធ្វើកន្លងមកនោះទេ ប៉ុន្ដែនាងបែរជាទម្លាយថាខ្លួននៅ Solo ម្នាក់ឯងគ្មានគ្នាទៅវិញ។
មិនត្រឹមតែប៉ុណ្ណោះ ជារឿយៗគេក៏បានឃើញ សុខ សោម៉ាវត្តី បង្ហោះសារដាក់ Caption ប្លែកៗ ត្អូញត្អែរថាខ្លួននៅ Solo គ្មានគូដដែល ដូច Caption មួយថា ៖ «Good morning all my beloved សាកថ្មឱ្យជីវិតខ្លះទៅ ដោះលែង ឈប់ទាមទារ ឈប់ខ្វល់ខ្វាយ ផ្លូវចិត្តនឹងធូរស្បើយ»។ដោយឡែកថ្មីៗនេះដែរ តារាស្រីរូបនេះ កាន់តែធ្វើឱ្យមហាជនហាក់មានការប្លែកចិត្តជាខ្លាំងទៀត ព្រមទាំងកាន់តែសង្ស័យរឿងស្នេហាបែកបាក់ ក្រោយពីបានអ្នកនាងបង្ហោះសារបង្ហាញពីការទទួលយកមនុស្សណាម្នាក់ចូលក្នុងជីវិត ដែលអ្នកនាងបានប្រាប់ពីចំណុចខ្លះៗ ទៅកាន់មនុស្សដែលចង់ចូលក្នុងជីវិតរបស់នាងបែបនេះថា៖ «យកចិត្តទុកដាក់ក៏ចង់បាន គោរពក៏ចង់បាន ហើយកាន់តែចង់បានគឺភាពច្បាស់លាស់ តែបើមិនទាន់ច្បាស់លាស់ទេកុំទាន់ចូលមកជីវិតចែ ប្រយ័ត្នចែបបួលជិះទូកលេង»៕