ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច ឆ្មក់បង្ក្រាបទីតាំងលក់សត្វព្រៃមួយកន្លែងក្រោយសាលាខណ្ឌដង្កោដកហូតបានសាច់ជ្រូកព្រៃ និងសាច់ឈ្លូលមួយចំនួន នៅម៉ោង១១ព្រឹកថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២២ នៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។លោក អ៊ុន វណ្ណារិទ្ធ នាយរងខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ ប្រាប់អោយដឹងថា មុនឈានដល់ការបង្ក្រាបគឺកម្លាំងសមត្ថកិច្ចចម្រុះបានធ្វើការស្រាវជ្រាវរហូតកំណត់ច្បាស់ថា ទីតាំងនេះពិតជាមានលួចលក់សត្វព្រៃខុសច្បាប់ប្រាកដមែន ដោយសារម្ចាស់ទីតាំង Live លក់ តាម Online ទើបកម្លាំង ចុះត្រួតពិនិត្យឆែកឆេររកឃើញសាច់ជ្រូកព្រៃស្រល់ ចំនួន ៥,៥០គីឡូក្រាម សាច់សត្វឈ្លូស ចំនួន ១០គីឡូក្រាម ។
សមត្ថកិច្ចបញ្ជាក់ថា សមត្ថកិច្ចបានដកហូតសាច់ព្រៃទាំងនោះ និងបានណែនាំទៅលើកម្ចាស់ទីតាំងរួមទាំងធ្វើការពិន័យទៅតាមផ្លូវច្បាប់ ទុកជាការព្រមាន កុំចេះតែហ៊ានឡាយលក់សាច់សត្វព្រៃទៀត ព្រោះសមត្ថកិច្ចពាក់ព័ន្ធកំពុងរួមដៃគ្នាថែរក្សាអភិរក្សសត្វព្រៃខ្លាំងណាស់៕