កណ្តាល ៖ បើនិយាយពីឈ្មោះគ្រូតឿ ប្រិយមិត្តជាច្រើនច្បាស់ជាបានស្គាល់ជាមិនខាន ថាបុរសម្នាក់នេះគឺជាអ្នកបង្កើតវិដេអូដើម្បីរកលុយតាមអនឡាញ ដោយសារតែចង់បានប្រាក់ចំណូលខ្ពស់ទាក់ទាញអ្នកទស្សនាវិដេអូរបស់ខ្លួនច្រើន ទើបធ្វើឲ្យក្រុមគ្រូតឿ បានសម្រេចចិត្ត ហូបមិនរើសមុខសូម្បីតែ អា.ច.ម៍.គោ ក៏យកមកហូបឲ្យទស្សនិកជនមើលដែរដើម្បីឲ្យវិដេអូរបស់ខ្លួនផ្ទុះ និងបានចំណូលច្រើន ។
យ៉ាងណាមិញក្រោយមានមហាជនជាច្រើនបានសម្តែងការមិនចេញចិត្តចំពោះសកម្មភាពរបស់បុរសម្នាក់នេះ សមត្ថកិច្ចនគរបាលខេត្តកណ្ដាល ក្រោមការដឹកនាំបញ្ជារបស់ លោកឧត្ដមសេនីយ៍ទោឈឿន សុចិត្រ ស្នងការខេត្តបានកោះហៅគ្រូតឿមកវាស់កំពស់នៅប៉ុស្តិរដ្ឋបាល ឃុំវិហារសួគ៌ ហេីយនៅព្រឹកនេះ ដើម្បីធ្វើការអប់រំ និង ធ្វើកិច្ចសន្យាបញ្ឈប់ដេីរធ្វេីរឿងឆ្កួ.តលីលា.បន្តទៀត ។សូមជម្រាបផងដែរថាមិនមែនតែក្រុមគ្រូតឿទេដែលថតវិដេអូហូប អា.ច.ម៍.គោ ជាមួយអំបិលម្ទេស នៅមានក្រុមរកលុយតាមអនឡាញជាច្រើនទៀត ដែលថតវិដេអូហូប អា.ច.ម៍.គោ បែបនេះសង្ឃឹមថា សមត្ថកិច្ចនិងនាំក្រុមទាំងអស់នោះមកធ្វើការអប់រំ និង ធ្វើកិច្ចសន្យាបញ្ឈប់ដេីរធ្វេីរឿងឆ្កួ.តលីលា.ដូចក្រុមគ្រូតឿខាងលើនេះដែរ ៕