ភ្នំពេញ:ប្រិយមិត្តបានដឹងហើយថារីឈែលហូមគឺ ជាហាងផ្គត់ផ្គងអាហារក្រៀមធម្មជាតិដែលមានគុ ណភាពនិងអនាម័យខ្ពស់កំពុងទទួលបានការគាំ ទ្រច្រើនពីអតិថិជន។ពិសេសរាល់អតិថិជនដែលបានទិញយកទៅបរិភោគគឺសរសើរពីរស់ជាតិឆ្ងាញ់គ្រប់មុខម្ហូបតែម្តង ។តួយ៉ាងអំឡុងពេលបរិបទនៃជំងឺកូវីដ-១៩គេសង្កេ តឃើញថាការបញ្ជារទិញម្ហូបអាហារតាមប្រព័ន្ធអនឡាញក៏ពេញនិយមសម្រាប់ប្រជាពលរដ្ឋទូទៅ។មិ នតែប៉ុណ្ណោះរីឈែលហូមដែលជាហាងផ្គត់ផ្គងអា ហារក្រៀមធម្មជាតិក៏កាន់តែទទួលបានការគាំទ្រពី អតិថិជនលើសពីនេះទៀតគឺមានអ្នកទិញសិទ្ធិយកទៅលក់បន្តជាហូហែរ។
អ្វីដែលកាន់តែចាប់អារម្មណ៍និងពិសេសថែមទៀតនោះស្តេចអាហារក្រៀមធម្មជាតិ រីឈែលហូមគឺកា ន់តែមានភាពល្បីខ្លាំងនិងសន្ទុះឈានឡើងនៅលើទីផ្សាទីក្សាក្រៅស្រុកទៀតផង។ជាស្តែងថ្មីៗនេះអា ហារក្រៀមធម្មជាតិ រីឈែលហូម បានល្បីខ្លាំងរហូតលក់សិទ្ធិចែកចាយទៅដល់ញ៉ូស៊ីឡែននិងអូស្រ្តាលីជាដើម។ស្របពេលដែលសន្ទុះនៃការគាំទ្ររបស់អតិថិជននិ ងអ្នកប្រើប្រាស់កាន់តែហក់ឡើងខ្លាំងលើទីផ្សាបច្ចុ ប្បន្នទើបស្តេចអាហារក្រៀម រីឈែលហូម សម្រេច ជ្រើសរើសក្រុមសម្តែងកំពុងល្បីលើបណ្តាញសង្គមមកថតរឿងកំប្លែងខ្លីៗដើម្បីផ្តល់ភាពសប្បាយរីករា យដល់មហាជន។ពិសេសគឺការផ្សព្វផ្សាយឲ្យកាន់ តែខ្លាំងចំពោះផលិតផលអាហារក្រៀមមួយនេះ។ក្រុមសម្តែងគឺមានប្អូនប្រុសម៉ាប់ដែលល្បីតាមរយ: សម្លេងដាក់អន្ទាក់ដឹកនាំដោយលោក ចាន់រ៉ា ក្នុងរឿង កំពូលអ្នកជិយខាង។
ដោយឡែកបើតាមការបង្ហើបឲ្យដឹងពីលោក ងួន បូ រ៉ាដែលជាអគ្គនាយក្រុមហ៊ុនធ្លាប់ប្រាប់ថាដោយមា នទំនុកចិត្តនិងមើលឃើញពីគុណភាពឬស្តងដានៃការផលិតនោះស្តេចអាហារក្រៀមធម្មជាតិ រីឈែលហូម ក៏ទទួលការចាប់អារម្មណ៍និងគាំទ្រពីបងប្អូននៅឯប្រទេសញ៉ូស៊ីឡែននិងអូស្រ្តាលីខណ:ពួកគា ត់ក៏បានទិញសិទ្ធិទៅចែកចាយបន្តបន្ទាប់។សូមបញ្ជាក់ថាហាងអាហារក្រៀម រីឈែលហូមបា នបង្កើតឡើងដោយស្នាដៃកូនខ្មែរដែលកំពុងមាន ឈ្មោះល្បីល្បាញនៅលើទីផ្សាកម្ពុជា។ម្យ៉ាងទៀតអំ ឡុងពេលបរិបទនៃជំងឺកូវីដ-១៩គឺមានតែម្ហូបអា ហារក្រៀមបែបនេះដែលអាចបំពេញតាមតម្រូវការអតិថិជនគ្រប់ពេលនិងទីកន្លែង។ជាការពិតណាស់ស្តេចអាហារក្រៀម រីឈែលហូម បច្ខុប្បន្នកាន់តែទទួលបានការគាំទ្រហើយពង្រឹកខ្លួនខ្លាំងលើទីផ្សាក្នុងស្រុកនិងក្រៅប្រទេសខណ: មាន២ប្រទេសហើយដែលទិញសិទ្ធិយកទៅលក់បន្ត៕