ភ្នំពេញ ៖ អាសូរណាស់បុរជាអ្នកដើររើសអេតចាយម្នាក់ បានបាត់បង់ជីវិត នៅក្នុងបន្ទប់ទឹកយ៉ាងអាណោចអាធ័ម បន្ទាប់ពីហូបបាយនិងស្រាជួបជុំគ្រួសាររួច។ ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១២និង ៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមីនាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលំ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។សពជនរងគ្រោះមានឈ្មោះ ជិត សារុំ អាយុ៣៤ឆ្នាំ មុខរបររើសអេតចាយ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ជាប់កន្លែងកើតហេតុ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មានស្រុកកំណើតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
បុរសកំសត់ដែលបាត់បង់ជីវិត ខាងលើនេះជាអ្នកដើររើសអេតចាយដើម្បីចិញ្ចឹម តាមការបញ្ជាក់ពីបុរសម្នាក់ ត្រូវជាបងថ្លៃរបស់ជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនកើតហេតុដោយរូបគាត់ និងជនរងគ្រោះបានហូបបាយ និងផឹកស្រាជាមួយគ្នា អស់៣ទៅ៤កំប៉ុង នៅក្នុងបន្ទប់ជួលក្រោយមកបុរសរងគ្រោះ ក៏បានចេញពីកន្លែងផឹកស៊ី រួចឡើងទៅបន្ទប់ខ្លួនវិញ ចូលទៅក្នុងបន្ទប់ទឹកដើម្បីងូតទឹក មួយសន្ទុះក្រោយមកប្រពន្ធចេះតែឆ្ងល់ មិនឃើញចេញក្រៅមកវីញហើយបើកទឹកបង្ហូចោល ស្រាប់តែប្រពន្ធឡើងទៅមើលរួចហៅបុរសជាប្តីមិនឆ្លើយតប រួចក៏បើកទ្វារមើលទៅឃើញបុរសជាប្តី បានដួលនៅក្នុងបន្ទប់ទឹក ហើយក៏ស្រែកឆោឡោឲ្យអ្នកជិតខាងជួយហៅរថយន្តសាមុយ ដើម្បីមកជួយសង្រ្គោះបន្ទាប់ ពីរថយន្តសាមុយនៃមន្ទីរពេទ្យឯកជនមួយកន្លែង បានចុះទៅដល់ ក៏ពិនិត្យទៅលើបុរសរងគ្រោះខាងលើ ឃើញថាគាត់បានស្លា.ប់បាត់ទៅហើយ។
អ្វីដែលគួរឲ្យសោកស្ដាយនោះគឺការចាកចេញរបស់បុរសខាងលើនេះ ដោយបន្សល់ទុកនូវកូនកំព្រា៣នាក់ ដែលនៅក្មេងៗក្នុងបន្ទុកទាំងអស់ទុកឲ្យម្ដាយជាអ្នករ៉ាប់រងតែម្នាក់ឯង អ្វីដែលកាន់តែរំជួលចិត្តទៀតនោះគឺសំឡេងកូនប្រុសបានហៅថាប៉ាប៉ា ប៉ាមានលឺខ្ញុំហៅទេ ? ដឹងទេថាខ្ញុំស្រលាញ់ប៉ាខ្លាំងណាស់ ប៉ាជាមនុស្សពូកែតស៊ូណាស់ តែហេតុអ្វីប៉ាខ្ញុំទៅបាត់ហើយ។ ក្រោយពីសមត្ថកិច្ចចុះទៅដល់ ក៏បានពិនិត្យរួចធ្វើកំណត់ហតុ ដើម្បីប្រគល់សពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕