រាជធានីភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២៖ មូលនិធិព្រីនស៍ ដែលជាមូលនិធិសប្បុរសធម៌របស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប(ហៅកាត់ថា “ព្រីនស៍ គ្រុប”) ជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេនិងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជាបានធ្វើការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹងសារព័ត៌មាន Cambodia Investment Review (CIR) ដែលជាសារព័ត៌មានផ្តោតលើមាតិកាវិនិយោគក្នុងប្រទេសកម្ពុជា។ ស្ថាប័នទាំងពីរនេះនឹងរួមគ្នាបង្កើតកម្មវិធីមួយហៅថា «កម្មវិធីអ្នកសារព័ត៌មានសេដ្ឋកិច្ចវ័យក្មេង» ដែលនឹងផ្តល់ការគាំទ្រដល់និស្សិតឆ្នើមផ្នែកសារព័ត៌មាននិងទំនាក់ទំនងពីរនាក់មកពីសកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ស្ថាប័នទាំងពីរជឿជាក់យ៉ាងមុតមាំទៅលើសារៈសំខាន់នៃការកសាងសមត្ថភាពក្នុងវិស័យសារព័ត៌មានដែលនឹង អាចពន្យល់ពីសក្តានុពលនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានិងពង្រឹងនិងប្រែក្លាយវាឲ្យទៅជាទិសដៅនៃការវិនិយោគឲ្យកាន់តែប្រសើរថែមទៀត។ និស្សិតឆ្នើមដែលត្រូវបានជ្រើសរើសរួច គឺ សាម ឧត្តម និង ប៉ាង សុចិនាថនឹងធ្វើការហាត់ការដោយទទួលបានប្រាក់កម្រៃ រួមជាមួយនឹងការទទួលបាននូវការបណ្តុះបណ្តាលក្នុងស្ថាប័ននិងឱកាសផលិតមាតិកាព័ត៌មានក្នុងបរិបទសង្គមជាក់ស្តែង។ តាមរយៈការជួយគាំទ្រដល់ការអភិវឌ្ឍ វិជ្ជាជីវៈរបស់អ្នកសារព័ត៌មានកម្ពុជាដែលមានទេពកោសល្យមូលនិធិព្រីនស៍សង្ឃឹមថានឹងអាចជួយដល់ ការអភិវឌ្ឍដ៏ខ្លាំងក្លានៃវិស័យសារព័ត៌មាននិងទំនាក់ទំនង។
លោកHarrison White នាយកប្រតិបត្តិនៃសារព័ត៌មាន Cambodia Investment Review បានឲ្យដឹងថា៖ «កិច្ចផ្តួចផ្តើមនេះនឹងផ្តល់ឱកាសដ៏ប្រសើរមួយទៅដល់និស្សិតដែលនឹងក្លាយជាអ្នកសារព័ត៌មានសេដ្ឋកិច្ចវ័យក្មេងនាពេលអនាគតដ៏ឆាប់ៗនេះ។ ខ្ញុំសូមថ្លែងអំណរគុណទៅដល់មូលនិធិព្រីនស៍ ចំពោះការប្តេជ្ញាកន្លងមកក្នុងការលើកកម្ពស់វិស័យអប់រំក្នុងប្រទេសកម្ពុជានិងជឿជាក់លើបេសកកម្មរបស់យើងក្នុងនាមជាសារព័ត៌មានក្នុងស្រុកមួយក្រោមស្តង់ដារអន្តរជាតិ»។
លោកGabriel Tan នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងរបស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍ហូលឌីងគ្រុបបានឲ្យដឹង ថា៖«នៅព្រីនស៍គ្រុប ពួកយើងតែងតែរីករាយសា្វគមន៍ចំពោះការរួមសហការថ្មីៗ ហើយ Cambodia Investment Review បានបង្ហាញឲ្យឃើញថាក្នុងរយៈពេលមួយឆ្នាំនេះ ពួកគេគឺជាសារព័ត៌មានមួយដែលបានផ្តល់គុណតម្លៃទៅលើវិស័យសារព័ត៌មានក្នុងប្រទេសកម្ពុជា។ តាមរយៈការកម្មវិធីអាហារូបករណ៍មួយនេះ ពួកយើងជឿជាក់ថាវិស័យ សារព័ត៌មាននិងទំនាក់ទំនងដែលជាវិស័យខ្វះការយកចិត្តទុកដាក់និងទទួលស្គាល់នឹង ទទួលបានការជំរុញបន្ថែម»។
កិច្ចសហការមួយនេះនឹងបន្តការជំរុញកិច្ចប្រឹងប្រែងរបស់មូលនិធិព្រីនស៍ក្នុងការជួយអភិវឌ្ឍការអប់រំជាមូលដ្ឋាននៅកម្ពុជាស្របតាមការផ្តោតការយកចិត្តទុកដាក់របស់គ្រុបឲ្យកាន់តែទូលំទូលាយទៅលើការកសាង ជីវិតឲ្យកាន់តែប្រសើរនៅកម្ពុជា។ មូលនិធិព្រីនស៍បានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យអប់រំក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនិងបានដាក់ចេញកម្មវិធីអាហារូបករណ៍សំខាន់ៗគាំទ្រសាលាបង្រៀនធ្វើនាឡិកា ចូលរួមធានាដល់ការបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាពក្នុងប្រទេសកម្ពុជានិងបានចូលរួម ចំណែកក្នុងកម្មវិធីដែលជួយសិស្សវិទ្យាល័យខ្វះខាតក្នុងការរៀបចំផែនការសម្រាប់អាជីពរបស់ពួកគេ៕
អំពីមូលនិធិព្រីនស៍ (Prince Foundation)៖
មូលនិធិព្រីនស៍ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ គឺជាមូលនិធិសប្បុរសធម៌ឈានមុខគេមួយនៅកម្ពុជា។ក្នុងនាមជាសមាជិករបស់ក្រុមហ៊ុនព្រីនស៍ហូលឌីងគ្រុបដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជាមូលនិធិនេះមានគោលបំណងធ្វើការជាមួយសហគមន៍មូលដ្ឋានដើម្បីកសាងការរស់នៅនិងបរិយាកាសការងារដែលលើកកម្ពស់សុខុមាលភាព និងការរស់នៅរបស់ប្រជាជនតាមចក្ខុវិស័យ«រួមគ្នាកសាងអនាគតកាន់តែប្រសើរ សម្រាប់កម្ពុជា»។
អំពី Cambodia Investment Review៖
Cambodia Investment Review គឺជាសារព័ត៌មានក្នុងស្រុកដំបូងគេបង្អស់ ដែលផ្តោតមាតិការបស់ខ្លួនទៅលើការវិនិយោគនៅកម្ពុជាជាភាសាអង់គ្លេស។CIR ផ្តោតលើការលើកទឹកចិត្តឱ្យមានការវិនិយោគប្រកបដោយគុណភាពបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជាតាមរយៈការផ្សព្វផ្សាយព័ត៌មានអំពីសេដ្ឋកិច្ចនិងការវិនិយោគថ្មីៗនិងចុងក្រោយបំផុតទៅកាន់ទស្សនិកជនទាំងក្នុងស្រុកនិងអន្តរជាតិ។
សម្រាប់ព័ត៌មានបន្ថែមអំពី ព្រីនស៍ គ្រុប សូមទំនាក់ទំនង៖
លោក សូ សោទ្ធី
អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងសាធារណៈ
មូលនិធិព្រីនស៍
ទូរសព្ទលេខ៖ 092 881 101
អ៊ីម៉ែល៖ sorthy.so@princefoundation.com