កំពង់ធំ៖ ករណីឃាតកម្មមួយដ៏សាហាវបានកើតឡើងដោយសារតែបុរសកូនជាងម៉ូតូម្នាក់ បានយកកាំភ្លើងកែច្នៃសម្លាប់នារីម្នាក់ ដែលជាកូនមេជាងរបស់ខ្លួន និងបាញ់សម្លាប់ខ្លួនឯង ព្រោះតែសុំស្រឡាញ់តែនាងបានបដិសេធ។ហេតុការណ៍ដ៏តក់ស្លុកនេះបានកើតឡើងនៅម៉ោង១២៖៣០នាទី ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ករណីឃាតកម្មនេះបានបណ្តាលឱ្យមនុស្សស្លាប់ចំនួន២នាក់ រួមមាន៖*ទី១៖ នារីជាជនរងគ្រោះមានឈ្មោះ គង់ គឹមហ័ន អាយុ៣១ឆ្នាំ រស់នៅភូមិកើតហេតុ ត្រូវបានឃាតកបាញ់ត្រូវគល់កខាងឆ្វេង១គ្រាប់ បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។*ទី២៖ ជាជនបង្កឈ្មោះ សុខ សូយ៉ន ហៅឌី រស់នៅភូមិតស៊ូ ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ បន្ទាប់ពីធ្វើសកម្មភាពបាញ់ស្លាប់នារីរងគ្រោះរួចជនដៃដល់ បានបាញ់សម្លាប់ខ្លួនឯងបណ្តាលឱ្យបែកលលាដ៏ក្បាល។
លោកអធិការស្រុក បានបញ្ជាក់ទៀតថា មុនកើតហេតុជនបង្កបានមកសុំរៀនធ្វើជាងជួសជុលធ្វើម៉ូតូរយៈពេល១ឆ្នាំ ហើយចុងក្រោយប្រហែលបីខែនេះជនបង្កបានស្រឡាញ់ជនរងគ្រោះតែជនរងគ្រោះ (កូនមេជាង) តែនាងមិនព្រមស្រឡាញ់ ទើបបណ្តាលឱ្យមានករណីឃាតកម្មនេះកើតឡើង។បើតាមលោក កែ កញ្ចនា បានបញ្ជាក់ថា លុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ជនបង្កបានទៅលេងផ្ទះខ្លួនដេក១យប់រួចត្រឡប់មកវិញ រហូតដល់ថ្ងៃកើតហេតុទើបជនបង្កបានយកកាំភ្លើងកែច្នៃបាញ់សម្លាប់ជនរងគ្រោះ រួចបាញ់សម្លាប់ខ្លួនឯងតែម្តងសមត្ថកិច្ចបានពិនិត្យកន្លែងកើតហេតុកម្មមានអាវុធខ្លីកែច្នៃចំនួន០២ដើមរីឯសពទាំងពីរ ត្រូវបានប្រគល់ជូនសាច់ញ្ញាតិធ្វើបុណ្យតាមប្រពៃណី នៅឯគេហដ្ឋានរៀងៗខ្លួន៕