យ៉ាងហោចណាស់មានមនុស្សស្លាប់សរុបចំនួន៤នាក់និងជិត១០នាក់របួសធ្ងន់ស្រាលបន្ទាប់ពីមានរថយន្តច្នៃ១គ្រឿងបានក្រឡាប់ត្រង់ចំណុចផ្លូវចំណោតហើយបានសង្កត់ទៅលើម៉ូតូដែលកំពុងបើកបរមិនដឹងខ្លួន។នៅថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ០៨.០០នាទីនៅចំណុចលើភ្នំព្រឹក ភូមិ ថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចណ៍ចំនួន០១លើករវាងម៉ូតូនិងរថយន្តកែឆ្នៃបង្កដោយរថយន្តកែឆ្នៃ ពណ៌ខៀវខ្ចី អ្នកបើកបរឈ្មោះ ឡោម រឿន ភេទប្រុស អាយុប្រហែល ៤៧ឆ្នាំ រស់នៅភូមិទួលជ្រៃ ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង មានអ្នករួមដំណើរជាកម្មករ៖១ ឈ្មោះ សុត វី ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិកោះតូច ឃុំ សំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង ស្លាប់។ ២.ឈ្មោះ សុត វឿន ភេទប្រុស អាយុ ៣២ ឆ្នាំរស់នៅភូមិ.ឃុំជាមួយគ្នារបួសធ្ងន់។ ៣ ឈ្មោះសុត មុំ ភេទស្រី អាយុ ៣៥ ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នារបួសស្រាល៤ ឈ្មោះ ឡូញ រ៉ាត់ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នារបួសស្រាល។៥ឈ្មោះសែមសំណាងភេទស្រីអាយុ២៤ឆ្នាំរស់នៅភូមិ.ឃុំជាមួយគ្នាស្រាល។ ៦ ឈ្មោះ ធឿន ពន្លក ភេទប្រុស អាយុ ១៦ ឆ្នាំរស់នៅភូមិ ឃុំ ជាមួយគ្នាធ្ងន់។
៧ ឈ្មោះសុត សត់ ភេទប្រុសអាយុ ២២ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នាធ្ងន់។ ៨ ចក់ រង ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នាស្រាល។ ៩ ពោ ណែត ភេទប្រុសអាយុ១៧ ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នាធ្ងន់។ ១០ញាញ់ ពៅ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នាធ្ង ន់បើកបរទិសដៅពីជើងទៅត្បូង
ពេលរថយន្តមកដល់ចំណោតភ្នំព្រឹក ក៏ក្រឡាប់ទៅបុកអូសម៉ូតូម៉ាកសង់ឌ្រីមពណ៌ខ្មៅ សេរីឆ្នាំ ២០២២ ស្លាកលេខបាត់ដំបង 1AP 2707 អ្នកបើកបរ ឈ្មោះ ញ៉ែម ធឿនភេទស្រី អាយុ ៦២ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ( ស្លា ប់ ) អ្នករួមដំណើរ៖១ ឈ្មោះ ហែលរ៉េត ភេទប្រុសអាយុ ៦៣ឆ្នាំ ជាស្វាមីពិការដៃម្ខាង រស់នៅភូមិ ឃុំជាមួយគ្នាស្លាប់។ ២ ឈ្មោះ ក្រៃ ភព ភេទប្រុស អាយុ ៣ខួប ជាចៅប្រុស រស់នៅភូមិ ឃុំជាមួយគ្នា ( ស្លា ប់ )។
ការខូចខាតរួមមាន:រថយន្តកែឆ្នៃ០១គ្រឿងនិងម៉ូតូ១គ្រឿង។ចំណែកមូលហេតុដោយសារដាក់លេខមិនចូលទើបក្រឡាប់តែម្ដង។ក្រោយពីសមត្ថកិច្ចចុះពិនិត្យដល់កន្លែងកើតហេតុរួចបានប្រគល់សពទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែករថយន្តច្នៃយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូររំដួលរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់។ ចំណែកកូនស្រីបានបង្ហោះសារក្ដុកក្ដួលចុងក្រោយមួយឃ្លាថា 14.2.2022 គឺជាដែលលោកពុកអ្នកម្ដាយនិងកូនប្រុសបែករហូតហើយសូមឲ្យលោកពុកអ្នកម្ដាយនិងកូនទៅឲ្យបានសុខចុះ៕