ពិតជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំងសម្រាប់មហាជន ដែលបុរសទាំងពីរនាក់នេះមានភេទដូចគ្នាបានស្រឡាញ់គ្នា និងបានកាន់ដៃគ្នាដេីរទៅផ្លូវអនាគតដ៏វែងឆ្ងាយ ហេីយដោយក្តីស្រឡាញ់មានចំពោះគ្នាយ៉ាងពិតប្រាកដ
នោះ ពួកគេក៏បានរៀបចំនូវកម្មវិធីដ៏មានជ័យមង្គល ដោយមានការចូលរួមពីចាស់ទុំទាំងសងខាង ព្រមជាមួយស្នាមញញឹមយ៉ាងរីករាយ។ យ៉ាងណាមិញ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ VIchet Pros Pov I ដែលត្រូវជាម្នាក់ក្នុងចំណោមគូស្នេហ៍ដ៏ផ្អែមល្ហែមនេះបានធ្វើការបង្ហោះនូវទិដ្ឋភាពក្នុងពិធីរបស់ខ្លួន ដែលបានរៀបចំឡេីងកាលពីប៉ុន្មានថ្ងៃមុននេះ ព្រមទាំងមានជាសារលេីកឡេីងទៅកាន់មហាជនផងដែរ ដោយមានខ្លឹមសាររៀបរាប់ដូចតទៅ៖ «សូមអរព្រះគុណទៅដល់លោកពុកអ្នកម៉ែនិងលោកប៉ាអ្នកម៉ាក់ទាំងសងខាងដែលបានរៀបចំពិធី១នេះអោយកូនៗ វាជាថ្ងៃដែលល្អបំផុតសំរាប់កូនៗទាំងពីរនាក់ ហើយក៏រំភើបបំផុតក្នុងជីវិតរបស់កូនៗដែរ។ សូមជូនពរឱ្យអ្នកមានគុណទាំងសងខាងមានសុខភាពល្អដើម្បីជាម្លប់ដ៏ត្រជាក់ត្រជំសំរាប់អោយកូនៗបានជ្រកកោននិងមើលថែប្រៀនប្រដៅកូនៗទៅថ្ងៃមុខយូរអង្វែងតទៅទៀតហើយក៏សូមអរគុណទៅដល់បងប្អូនពូមីងលោកតាលោកយាយនិងមិត្តភ័ក្តទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីរបស់យើងខ្ញុំ សូមអរគុណខ្លាំងណាស់សំរាប់ថ្ងៃ04.02.2022 គឺជាថ្ងៃមង្គលរបស់ពួកយើង គ្មានអ្វីត្រូវលាក់បាំងឡើយ»៕