ប៉ៃលិន៖ ឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ នៅ ថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០២២ នេះ ត្រង់់ចំណុចភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ជនសង្ស័យទាំង ២នាក់ ទី ១ មានឈ្មោះ ឈឹម ឈន អាយុ ៤២ឆ្នាំ (ជាប្រពន្ធជនរងគ្រោះ) និងទី ២ ឈ្មោះ ខៀវ បញ្ញា (ហៅ ក្អាត់) ភេទប្រុស អាយុ ៣១ឆ្នាំ (ប្រុសកំណាន់) ។ ជនដៃដល់ ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណីឃាតកម្មគិតទុកជាមុន ក្រោយធ្វើសកម្មភាពដាក់ថ្នាំបំពុល និងវាយទៅលើជនរងគ្រោះរហូតបាត់បង់ជីវិត ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា កាលពីថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២២ ជនសង្ស័យជាប្រុសកំណាន់ របស់ប្រពន្ធជនរងគ្រោះ បានបបួល ជនរងគ្រោះផឹកស្រាស រហូតដល់ជនរងគ្រោះស្រវឹង បានលួចដាក់ថ្នាំបាញ់ស្មៅ ចូលក្នុងកែវស្រាជនរងគ្រោះ ធ្វើឲ្យជនរងគ្រោះសន្លប់បាត់បង់ស្មារតី ក៏លីជនរងគ្រោះទៅក្នុងចំការដំឡូង រួចយកដំបងវាយថែម ធ្វើឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតតែម្ដង ។ ជនសង្ស័យទាំង ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីចាត់ការបន្តតាមនីតិវិធី ៕