ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្លាហានហ៊ានមកលួចធុងបាស០១គ្រាប់ បានសម្រេច ដែលម្ចាស់ហាង កំពុងដាក់តាំងលក់នៅមុខហាងយីហោ «ចិត្រ នី អេឡិចត្រូនិច» រួចគេចខ្លួនបាត់ ។ករណីចោរកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង០៣និង០៥នាទីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ ស្ថិតនៅផ្ទះ២០២J ផ្លូវលេខ១៩២៨ (ម៉ុងឬទ្ធី) ភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
បើយោងតាមផេកហ្វេសប៊ុកឈ្មោះ ចិត្រ នី អេឡិចត្រូនិច បានបង្ហោះរូបភាពវីដេអូ អមដោយសារយ៉ាងដូច្នេះថា «មុខចោរក្លាហាន ឆ្នាំ២០២២ ជួយស៊ែរ អោយល្បីផង បើបានឃើញហើយ អោយគាត់ជួយមកយកមេក្រូហ្វូនទៅច្រៀងផង នេះគឺក្ដឹបបាសទេ មកយកមកខ្ញុំថែមអោយគ្រប់ អោយខ្សែរសាកទៀត» ។ទោះជាយ៉ាងណា គេនៅមិនទាន់ដឹងថា តើម្ចាស់ហាងបានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចក្នុងមូលដ្ឋានហើយ ឫនៅទេ ? ព្រោះថា ភិនភាគរបស់មុខសញ្ញាប្រព្រឹត្តិអំពើចោរកម្មខាងលើនេះ មានថតជាប់ក្នុងកាមេរ៉ាសុវត្តិភាពរបស់ហាង ងាយស្រួលដល់សមត្ថកិច្ចធ្វើការតាមចាប់ខ្លួននាំយកមកផ្ដន្ទាទោស ទៅតាមច្បាប់ ។ចង់ជ្រាបច្បាស់ពីសកម្មភាពរបស់ចោរក្លាហាន សូមទស្សនាវីដេអូ មានដូចខាងក្រោមនេះ ៖