ភ្នំពេញ៖ កាលពី ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។សពជនរងគ្រោះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។មុនកើតហេតុគាត់បានឃើញយុវជនម្នាក់បើកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ស៊េរីឆ្នាំ២០២២ ពណ៌ក្រហម មិនទាន់មានស្លាកលេខបើកតាមបណ្តោយផ្លូវលេខ២៧១ក្នុងទិសដៅពីលិចមកកើតយ៉ាងលឿនខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតម៉ូតូមកខាងឆ្វេងដៃជ្រុលទៅកៀររបាំងថ្មពុះចែកទ្រូងផ្លូវហើយជ្រុលទៅបុកបង្គោលភ្លើងថែមទៀតបណ្តាលឱ្យដួលបោកក្បាលនឹងបង្គោលភ្លើងបំភ្លឺផ្លូវស្លាប់នៅនឹងកន្លែងចំណែកឯម៉ូតូខ្ទាតទៅមុខចម្ងាយប្រមាណជាង៥០ម៉ែត្រ។
សមត្ថកិច្ចជំនាញចរាចរណ៍ចុះមកយកម៉ូតូជនរងគ្រោះទៅរក្សាទុករង់ចាំសាច់ញាតិមកទទួលយក។ ចំណែកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឱ្យរថយន្តសាមុយដឹកយកទៅតម្កល់ទុកនៅវត្តរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕