វៀតណាម៖បុគ្គលិកហាងលក់ទូរស័ព្ទមួយកន្លែងបានយកគល់ឈើមកដុតនៅក្នុងហាងក្នុងគោលបំណងដុតឲ្យមានកម្ដៅព្រោះតែសីតុណ្ហភាពបានធ្លាក់ចុះរហូតដល់១៧អង្សារសេដោយជាហេតុសំណាងអាក្រក់ភ្លេចខ្លួនគល់ឈើបានឆាបឆេះភ្លើងយ៉ាងសន្ធោសន្ធៅបណ្ដាលឲ្យឆេះហាងមួយទាំងមូល ដោយភ្លាមៗនោះប្រជាពលរដ្ឋនៅក្បែរនោះក៏បានស្រែកឆោឡោរត់ចេញមកប្រាប់សមត្ថកិច្ចឲ្យមកជួយធ្វើអន្តរាគមន៌។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន kenh14 ។
អគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង១រសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ នៅហាងលក់ទូរស័ព្ទមួយកន្លែងជាប់ផ្លូវជាតិលេខ១Aក្នុងភូមិTTLimeស្រុកLangGiangខេត្តBacGiangប្រទេសវៀតណាម។ក្រោយទទួលបានដំណឹងឆាបឆេះភ្លាមសមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងនិងកម្លាំងទាហានទៅកន្លែងកើតហេតុដើម្បីជួយពន្លត់ភ្លើង។លោកBuiTheVinhប្រធានគណៈកម្មាធិការប្រជាជនក្រុងVoiបាននិយាយថាអគ្គិភ័យនេះមិនបណ្តាលឲ្យមនុស្សណាម្នាក់បាត់បង់អាយុជីវិតនោះទេប៉ុន្តែទ្រព្យសម្បត្តិនៅក្នុងហាងរួមទាំងផ្ទះត្រូវបានភ្លើងលេបត្របាក់ទាំងស្រុង ៕