ពោធិ៍សាត់៖ នៅថ្ងៃទី២៨ ធ្នូ ២០២១នេះ ករណីឃាតកម្មចាក់សម្លាប់គ្នា បណ្តាលឱ្យបុរសម្នាក់ស្លាប់ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចខាងត្បូងក្បែររបងវត្តទួលរគាំងចំងាយ២,៥ម៉ែត្រ ស្ថិតក្នុងភូមិទួលរគាំង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ពីលោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកាន ស្នងការនគបាលខេត្តពោធិ៍សាត់លោកឧត្តមសេនីយ៍ទោ ស ថេង បានចាត់តាំងនិងបញ្ជាលោកឧត្តមសេនីយ៍ត្រី ម៉ូលីដា ដឹកនៃកម្លាំងមន្ត្រីនគបាលជំនាញនិងគ្រូពេទ្យចុះទៅដល់ទីកន្លែងកើតហេតុដើម្បីធ្វើការពិនិត្យជុំវិញទីកន្លែងកើតហេតុ និងសាកសព។គ្រូពេទ្យបាន រកឃើញសពស្លាប់ផ្កាប់មុខក្នុងថ្លុកឈាមក្បាលទៅទិសខាងត្បូងសពមានកំពស់១.៦០ម៉ែត្រ សម្បុរខ្មៅស្រអែម មិនមានពាក់អាវ និង ស្លៀកខោ ខូប៊ូយជើងវែងពណ៌ខៀវ សក់កោរត្រងោល សាកសពមានសភាពរឹងគ្រប់កន្លែង ។ សាកសពមានឈ្មោះ វ៉ាំង សុខហេង អាយុ២៧ឆ្នាំ ភេទប្រុស មុខរបរកសិករ។ ការពិនិត្យស្នាមរបួសសាកសពផ្នែកក្បាល មានស្នាមជាំក្បាលផ្នែកខាងក្រោមត្រចៀកឆ្វេងប្រវែង១២ស.ម។ ផ្នែក ក និងស្មា មានស្នាមរបួសប្រវែង១៥ស.ម ជំម្រៅ ៧ស.ម បាក់ឆ្អឹងដងកាំបិត ផ្នែកដងខ្លួន លើអវៈយវៈ គ្មានស្លាកស្នាមទេ។ ប្រដាប់ភេទបុរស មានចេញទឹកកាម ទ្វារលាមក គ្មានលាមក ក្រៅពីនេះពុំបានពិនិត្យឃើញអ្វីផ្សេងទៀតទេ។
ជុំវិញទីកន្លែងកើតហេតុ និងការពិនិត្យសាកសពជាមួយគ្រូពេទ្យជំនាញ សន្និដ្ឋានបានថា សពស្លាប់ដោយសារប៉ះទង្គិចនឹងវត្ថុរឹងមានមុខមុត និងមានទម្ងន់ គឺ ជនរងគ្រោះស្លាប់ដោយអំពើឃាតកម្ម (កាប់បណ្តាលអោយស្លាប់)។ ករណីឃាតកម្មនេះ ត្រូវបានសមត្ថកិច្ចកំណត់មុខសញ្ញាមានឈ្មោះ ញ៉ែម អាន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិទួលរគាំង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ បានធ្វើសកម្មភាពជិះម៉ូតូមួយគ្រឿងកាន់កាំបិតកែច្នៃស្ទាក់កាប់ទៅលើជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវរួចបានគេចខ្លួនបាត់។ពាក់ព័ន្ធនឹងករណីអំពើឃាតកម្មខាងលើ នៃស្នងការនគបាលខេត្តលោកឧត្តមសេនីយ៍ទោ ស ថេង បានបញ្ជាអោយលោកស្នងការរងទទួលបន្ទុកកណ្ដាលនិងយុត្តិធម៌ធ្វើការសហការគ្រប់បណ្តាលនគបាល២៥ក្រុងខេត្តស្វែងរកជនសង្ស័យ គ្រាដែលជនសង្ស័យត្រូវបានសមត្ថកិច្ចនគបាលខេត្តសៀមរាបធ្វើការឃាត់ខ្លួន បានប្រគល់មកអោយស្នងការនគបាលខេត្តពោធិ៍សាត់ម្ចាស់ករណី នាំយកមកធ្វើការសាកសួរកសាងឯកសារបញ្ជូនបន្តទៅសាលាតំបូងខេត្តចាត់ការតាមនិតិវិធី ៕