ភ្នំពេញ ៖ នារីស្រស់ស្អាតម្នាក់ ខូចចិត្តនឹងសង្សារ ឡើងមកឈរយំលើស្ពានជ្រោយចង្វារ ត្រូវបានយុវជនម្នាក់ ដែលជាមិត្តភក្កិ ចាប់ដៃឃាត់ទាន់ លួងនាំទៅផ្ទះវិញ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១យប់ ថ្ងៃទី២១ ខែធ្នូ ឆ្នំ២០២១ នៅលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីយុវជនម្នាក់ ដែលជិះម៉ូតូតាមនារីស្រស់ស្អាត ដែលចង់លោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារខាងលើនេះ បានរៀបរាប់ឲ្យយ៉ាងខ្លីថា ខ្លួនត្រូវជាមិត្តនឹងនារីខាងលើ ដោយគាត់មានវិបត្តិផ្លូវចិត្ត ខឹងសង្សាររបស់គាត់ ទើបមករកលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វានេះ តែក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន ធ្វើការឃាត់ទាន់ពេលវេលា ទើបសមត្ថកិច្ចមូលដ្ឋាន ទំនាក់ទំនងទៅគាត់ជាមិត្ត ឲ្យមកទទួលយកនារីខាងលើ ត្រឡប់ទៅផ្ទះវិញ និងនិយាយណែនាំ កុំឲ្យគាត់គិតខ្លីបែបនេះទៀត ៕