កណ្ដាល៖ យុវជន ៦នាក់បានស្លាប់ និង២នាក់ទៀតរបួសធ្ងន់ ក្នុងករណី រថយន្ត TUNDRA មួយគ្រឿង បបុករះម៉ូតូ៤គ្រឿង នៅតាមបណ្ដោយផ្លូវ១១០ ក្នុងភូមិព្រែក ដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ហេតុការណ៍ដ៍រន្ធត់នេះកើតឡើង នៅវេលាម៉ោង១២៖៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១។
នគរបាលរៀបរាប់ថា រថយន្តបង្កហេតុម៉ាក TUNDRA ពណ៌ក្រហម ប្រភេទដឹកអ្នកទំនិញធុនតូច ពាក់ផ្លាកលេខ ភ្នំពេញ 2BM-4386 បើកបរដោយឈ្មោះ លី ចំណាន ហៅឌុន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានអ្នករួមដំណើរម្នាក់ឈ្មោះ ណម ប៊ុនថាន់ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
នគរបាលបានបន្តថា ពេលបើកមកដល់កន្លែងកើតហេតុខាងលើ រថយន្តបានបុកជាមួយម៉ូតូចំនួន៤គ្រឿង ដែលមានទិសដៅផ្ទុយគ្នា រួមមាន៖
– ទី១៖ ម៉ូតូម៉ាក HONDA DREAM 125 ពព៌ណខ្មៅ ប្រភេទស្រី ពាក់ផ្លាកលេខកណ្តាល 1AB-9316 បើកបរដោយឈ្មោះ រស់ ប៊ុនលី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល អ្នករួមដំណើរម្នាក់ ឈ្មោះ វ៉ាត ផានិត ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
– ទី២៖ ម៉ាក HONDA DREAM 125 ព៌ណខ្មៅ ប្រភេទស្រី ពាក់ផ្លាកលេខកណ្តាល 1AF – 5692 បើកបរដោយឈ្មោះ ផុន ភារ៉ា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ អ្នករួមដំណើរម្នាក់ឈ្មោះ ព្រំ មេសា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ។
– ទី៣៖ ម៉ូតូម៉ាក HONDA DREAM 125 ព៌ណខ្មៅ ប្រភេទស្រី ពាក់ផ្លាកលេខកណ្តាល 1Y-5923 បើកបរដោយឈ្មោះ សឿន មាន ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ អ្នករួម្នាក់ឈ្មោះបូ ប្រូវីន ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅ ភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វយ ខត្តកណ្តាល ស្លាប់ទាំង០៦នាក់ខាងលើនេះ។
– ម៉ូតូទី៤៖ ម៉ាកHONDA DREAM 125 ពណ៌ខ្មៅ ប្រភេទស្រី ពាក់ផ្លាលេខ ភ្នំពេញ 1DD-7096 បើកបរដោយ សុខ បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានអ្នករួមដំណើរម្នាក់ឈ្មោះ ជិន សុជាតិ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅ ភូមិព្រែកថ្មីជាមួយគ្នា របួសធ្ងន់ទាំង២នាក់ ត្រូវគ្រួសារយកទៅព្យាបាលនៅភ្នំពេញ។បើតាមលោកព្រហ្ម សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានថ្លែងថា លោកបានឃាត់ខ្លួនតៃកុងរថយន្តបាន២នាក់ និងកំពុងសួរនាំ ហើយកសាងសុំណុំរឿងឡើងតុលាការ ៕