ភ្នំពេញ:ពិតជារឿងដ៏រំភើបនិងត្រេកអរបំផុតសម្រា ប់បុរសមាឌតឿម្នាក់ដែលត្រូវបានលោកឧកញ៉ាចិត្ត ធម៌ សម្បត្តិ និងលោកជំទាវជួយបំពេញនូវបំណងដែលចង់ចូលរួមសម្តែងជាមួ យនាយ ប្រុញ និងនា យ ញ៉ាញ់ ដើម្បីមានចំណូលដោះស្រាយជីវភាព។បើតាមការលើកឡើងរបស់លោកឧកញ្ញា សម្បត្តិ បានបញ្ជាក់ថាប្អូនប្រុស លេន សណ្ដាន់ អ្នករស់នៅខេត្តកំពង់ធំដែលមានអាយុ៣៦ឆ្នាំគាត់តែងតែសុំខ្ញុំដើម្បីទទួលបានឱកាសចូលរួមសម្តែងជាមួយប្អូនៗគឺនាយ ប្រុញ និងនាយ ញ៉ាញ់ ដើម្បីមានចំ ណូលដោះស្រាយជីវភាព ឥឡូវនេះក្តីស្រម៉ៃប្អូនលេន ក្លាយជាការពិតហើយ ។
លោកឧកញ៉ា សម្បត្តិ បានបន្តទៀតថាតាមរយ: នេះដែរខ្ញុំក៏បានដាក់ឈ្មោះថ្មីអោយប្អូន លេន ស ណ្ដាន់គឺហៅនាយ តឿ ដែលនឹងចូលសម្តែងជានមួយក្រុមប្អូន ប្រុញ និងនាយ ញ៉ាញ់។សូមពុកម៉ែបងប្អូនទាំងអស់គ្នាជួយគាំទ្រពួកគាត់ផង។ជាមួយគ្នានៃការផ្តល់ឱកាសដល់បុរសតឿខាងលើនេះលោកឧកញ៉ាចិត្តធម៌ សម្បត្តិ និងលោកជំទាវក៏ បានឧបត្ថម្ភនូវ អង្ក និងមីព្រមទាំងថវិកាចំនួន១០ ០ដុល្លារដើម្បីទុកដោះស្រាយជីវភាព។យ៉ាងណា មិញបុរសតឿខាងលើក៏បានបង្ហាញក្តីរំភើបនិងថ្លែ ងអំណរគុណចំពោះទឹកចិត្តដ៏ជ្រះថ្លារដល់លោកឧ កញ៉ានិងលោកជំទាវផងដែរខណ:មហាជនជាច្រើ នកំពុងផ្ទុះការសរសើរនិងគាំទ្រលោកឧកញ៉ា សម្ប ត្តិ ខ្លាំងថែមទៀត៕