ក្រចេះ៖ កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីវែកមុខឃាតក ដែលសម្លាប់បុរសម្នាក់ យ៉ាងសាហាវព្រៃផ្សៃ នៅក្បែរគុម្ពោតព្រៃ នាស្រុកឆ្លូង។ ករណីឃាតកម្មនេះបានបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីល្ងាចថ្ងៃទី៤ ខែឆ្នូ ឆ្នាំ២០២១ នៅគុម្ពោតព្រៃ ភូមិព្រែកចំឡាក់ ស្រុកឆ្លូង ខេត្តក្រចេះ។ដោយពេលនោះពលរដ្ឋឈ្មោះ ខេម ជឿន អាយុ៦១ឆ្នាំ នៅភូមិព្រែកចំឡាក់ ស្រុកឆ្លូង ខេត្តក្រចេះ ។
បានរាយការណ៍ប្រាប់សមត្ថកិច្ចថា៖ ខ្លួនឃើញម៉ូតូមួយគ្រឿង គេទុកចោលជាច្រើនថ្ងៃមកហើយ។បន្ទាប់មកកម្លាំងប៉ុស្តិ៍ជាមួយប្រជាការពារបានចុះទៅក៏មានក្លិនស្អុយ សមត្ថកិច្ចបានរុករកតាមក្លិនស្អុយនោះ ក៏ប្រទះឃើញសពនៅគុម្ពោតព្រៃចម្ងាយពីម៉ូតូប្រហែល ២០ម៉ែត្រ។នៅថ្ងៃទី៥ ខែឆ្នូ ផ្នែកជំនាញបច្ចេកទេសខេត្ត ជាមួយអាជ្ញាធរបានពិនិត្យ ហើយបាន បញ្ជា្កក់ថា៖ សាកសពស្លាប់ដោយសារអំពើឃាតកម្ម!។ នៅលើសពមានស្នាមប្រេះលលាដ៏ក្បាលផ្នែកខាងក្រោយលើគុម្ពត្រចៀកខាង
ឆ្វេងសាកសព ហើមស្អុយរលួយស្ទើអស់ទៅហើយ។សពត្រូវគេស្គាល់ឈ្មោះ អ៊ិន វាសនា ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិកញ្ជរ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ។ ករណីឃាតកម្មនេះសមត្ថកិច្ចជំនាញកំពុងស៊ើប អង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដើម្បីវែកមុខឃាតក៕