ព្រះសីហនុ ៖ ករណីឃាតកម្ម! បុរសជាជនជាតិចិននេះ បានកើតឡើងកាលពី ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងបុរីBlue Sky ក្នុងភូមិ៥ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។សពជនរងគ្រោះមានឈ្មោះ JIKE MUNAI ភេទប្រុស អាយុ២១ឆ្នាំ កាន់លិខិតឆ្លងដែនលេខ ED៣៦០៣២០០ ស្នាក់នៅមិនពិតប្រាកដ ត្រូវបានឃាតកបាញ់សម្លាប់ដោយមានស្នាមគ្រាប់កាំភ្លើងចូលលើឆ្អឹងក្បាលជង្គង់គ្រាប់បៀមគ្រាប់១កន្លែង ស្នាមជើងខាងស្តាំ១កន្លែង បាញ់ត្រង់គន្លាក់ជង្គង់ធ្លាយភ្លៅទៅផ្នែកខាងក្រោយ និងបាញ់ចំចំហៀងក្បាលជង្គង់ខាងក្នុង ធ្លាយទៅគល់ភ្លៅខាងក្រោយ១កន្លែងទៀត ដែលសមត្ថកិច្ចបញ្ជាក់ថា គឺជាករណីឃាតកម្មបាញ់សម្លាប់ និងបានរកឃើញសំបកគ្រាប់កាំភ្លើងចំនួន៣គ្រាប់នៅចំណុចកើតហេតុ។
កម្លាំងនគរបាលខេត្តព្រះសីហនុ កំពុងស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់ ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកមកតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីរង់ចាំសាច់ញាតិមកទទួលយក៕