អនុវត្តតាម យោបល់ដឹកនាំរបស់លោក ឧត្ដមសេនីយ៍ ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់លោក ឧត្ដមសេនីយ៍ ទោ កឹង ឃន ស្នងការ នៃ ស្នងការដ្ឋាន នគរបាល ខេត្ត ស្វាយរៀង ដែលមាន លោក ឧត្ដមសេនីយ៍ ត្រី កុយ សុភាព ស្នង ការរង ផែនការងារ នគរបាល ព្រហ្មទណ្ឌ នៃ ស្នងការដ្ឋាន នគរបាល ខេត្ត ស្វាយរៀង និង លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការ ងារ នគរបាល ព្រហ្មទណ្ឌ នៃ ស្នងការដ្ឋាន នគរ បាល ខេត្ត បាត់ដំបង និង ដោយបានការ សម្របសម្រួល លេី នីតិវិធី ពី ឯកឧត្ដម កែវ សុជាតិ ព្រះ រាជអាជ្ញា នៃ អយ្យការ អមសាលា ដំបូង ខេត្ត បាត់ដំបង និង ឯកឧត្ដម ខាំ សុផារី ព្រះរាជអាជ្ញា នៃ អយ្យការ អមសាលា ដំបូង ខេត្ត ស្វាយរៀង ផង នោះ កាលថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០២១ វេលាម៉ោង ១១និង២៤ នាទី នៅ ចំណុច ភូមិ បាវិត លេី សង្កាត់ បាវិត ក្រុង បាវិត ខេត្ត ស្វាយ រៀង លោក វរសេនី យ៍ ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល លោក វរសេនី យ៍ទោ សោម គោវិទ្ធ នាយរងកា រិ យាល័យ នៃ ស្នងការដ្ឋាន នគរបាល ខេត្ត បាត់ ដំ បង បាន ដឹកនាំ កម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប និង កម្លាំង ការិយាល័យ ជំនាញ សហការ ជាមួយ កម្លាំង ការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល នៃ ស្នងការដ្ឋាន នគរបាល ខេត្ត ស្វាយរៀង ដែលដឹកនាំ ដោយ លោក វរសេនីយ៍ឯក ព្រំ ពិសិដ្ឋ រួម នឹង កម្លាំង អធិការ ដ្ឋាន នគរបាល ក្រុង បាវិត ដែលដឹកនាំ ដោយ លោក វរសេនី យ៍ ទោ កៅ ហ៊ន ជា អធិការ និង កម្លាំង ប៉ុស្តិ៍ នគរ បាល រដ្ឋបាល បាវិត បាន ចុះ ប្រតិបត្តិការ បង្ក្រាប ករណី គំរាមកំហែង ហែក កេរ្តិ៍ ( ទារប្រាក់ តាម បណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ) ០១ ករ ណី និង បាន ធ្វេីការ នាំខ្លួន ជនសង្ស័យ ០១ នាក់ ឈ្មោះ ឈន់ កូរីណា ភេទប្រុស ( ភេទទី៣ ) អាយុ ២៤ ឆ្នាំ មានទីលំនៅ ភូមិ បាវិតលេី សង្កាត់ បាវិត ក្រុង បាវិត ខេត្ត ស្វាយរៀង មកកាន់ស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង។
សូមជម្រាបជូនថា មូលហេតុដែលឈានដលការឃាត់និងនាំខ្លួនបែបនេះ ជនសង្ស័យ ខាងលេី បាន ធ្វេីសកម្មភាព ប្រេីប្រាស់ គណនី ហ្វេសប៊ុក ឈ្មោះ Bona ta momo ដាក់រូបស្រីស្អាតប្រមាណជាងមួយ ឆ្នាំ កន្លង មក ហេីយ រហូត ដល់ ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២១ ជនសង្ស័យ ខាងលេី ប្រេីល្បិច ទាក់ទង គ្នា តាម ឆាត និង បាន សួរ ទៅ កាន់ ជនរងគ្រោះ ថា ចង់ មេីលផ្នែក ខាងក្រោម ទេ បេី ចង់ មេីល ជនរងគ្រោះ ត្រូវ ដោះ ខោអាវ ចេញពី ខ្លួន ទាំងអស់ ហេីយ ជនសង្ស័យ ក៏បាន ថត រូប ជនរងគ្រោះរក្សាទុក ហេីយពេលបន្តបន្ទាប់មកជនស័្សយ រូបនេះបាន គំរាម ទារ ប្រាក់ ពី ជនរងគ្រោះ ឈ្មោះ រ .វ ភេទប្រុស មានទីលំនៅ ក្នុងខេត្ត បាត់ ដំបង សរុប ជា ទឹក ប្រាក់ ប្រហែល ចន្លោះ ពី ៤,០០០ដល្លា ទៅ ៥ ,០០០ដល្លា(ពាន់ដុល្លារ អាមេរិក )ជាថ្នូរថានឹង មិនផ្សព្វផ្សាយរូបភាពនេះ ទេ តែបេីមិនបានប្រាក់ ទេ នះ រូបគេនឹងផ្សព្វ ផ្សាយជាសាធារណ:នូវរូបភាពអាក្រាតរបស់ជន រងគ្រោះ។
ដោយមិនអាចទ្រាំរស់នៅក្រោមការគំ រាមកំ ហែ ងរបស់ជនសង័្សយខាងលេីបាន ជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរ បាលដេីម្បីស្វែងរកជនសង័្សយខាងលេី យកមកអនុវត្តតាមច្បាប់។ឆ្លងតាមរយៈការស្រាវជ្រាវ ស៊េីបអង្កេតសមត្ថកិច្ចកំណត់មុខសញ្ញាបាន និងកសាងសំណុំរឿង ស្វែងរកចាប់ខ្លួនរហូតដល់ខេត្តស្វាយរៀងតែ ម្តង។ការបង្រ្កាបឃាត់ខ្លួននិងផ្សព្វផ្សាយនៅពេលនេះក៏ជាព័ត៌មានមួយជូនដំណឹងដល់បងប្អូនដែលតែងតែនិយមប្រេីប្រាស់បណ្តាញទំនាក់ទំនងសង្គម សូមមានការប្រុងប្រយ័ត្នចំពោះករណី ដូចខាងលេី នេះ ម៉្យាងចំពោះបងប្អូនដែលធ្លាប់ជាជនរងគ្រោះ ដោយស្នាដៃ(ស្រីស្អាត)ខាងលេី សូមអញ្ជេីញទំនាក់ទំនងមកសមត្ថកិច្ចនគរបាលដេីម្បីជាសមត្ថកិច្ចក្នុងករណីនេះ។