ភ្នំពេញ: ជួយគ្នាក្នុងគ្រាលំបាកគឺជាអ្វីដែលមនុស្ស ជាច្រើនបានគិតនិងចង់ធ្វើតែសម្រាប់លោកឧកញ៉ាចិត្តធម៌ សម្បត្តិ គឺលោកមិនមែនត្រឹមតែគិតនិងនិ យាយនោះទេតែលោកតែងតែធ្វើជារឿយៗរហូតម កមិនថាការធ្វើទានចែកអំណោយផ្ដល់ការងាររហូ តដល់ផ្ដល់ដើមទុនដល់អ្នកដែលចង់រកសុីដែលគ្មា នលទ្ធភាពថែមទៀតផង ។ជាក់ស្ដែងកាលពីថ្ងៃទី០១ ខែធ្នូ២០២១លោកបានយកអំណោយជាគ្រឿងឧបភោគ បរិភោគ ដែលមា នដូចជា, អង្ករ ,ទឹកត្រី ,ទឹកសុអីវ ,មី និងថវិការចំនួ ន៥០០ដុល្លារជួយដល់គ្រួសារតារាកំប្លែងនាយ ញាញ់ ដែ លរស់នៅភូមិតំណាក់កន្ទួត ឃុំស្វាយយា ស្រុកស្វា យជ្រុំខេត្តស្វាយរៀង ដែលកំពុងតែជួបនូវភាពខ្វះ ខាតខ្លាំងក្នុងរដូវកាលជំងឺកូវីដរាតត្បាតកន្លងមក។
អ្វីដែលកាន់តែធ្វើអោយគ្រួសារនាយ ញ៉ាញ់ កាន់ តែដុនដាបថែមទៀតនោះក្រោយពីភរិយានាយញា ញ់ បង្កើតរបានកូនប្រុសម្នាក់ដែលក្នុងពេលនេះមា នអាយុ៨ខែរួចរាល់ហើយដែលតម្រូវអោយគ្រួសារនេះត្រូវការចំណាយជាច្រើនយ៉ាង ។គួររម្លឹកផងដែរថាដោយសារតែគ្រួសារជួបវិបត្តិបែបនេះហើយទើ បធ្វើអោយតារាកំប្លែងនាញាញ់សម្រេចចិត្តសុំលោ កឧកញ៉ាចិត្តធម៌ សម្បត្តិ ដើម្បីបម្រើការងារ ដូចជាការLiveលក់ផលិតផលដើម្បីរកថវិការជួយដោះ ស្រាយជីវភាពគ្រួសារដែលកំពុងជួបភាពខ្វះខាត។ក្រោយពីដឹងពីទុក្ខលំបាករបស់នាយ ញាញ់ រួចមក លោកឧកញ៉ាក៏បានផ្ដល់ការងារនិងកន្លែងស្នាក់នៅដល់នាយញាញ់ រហូតមកដល់ពេលនេះហើយលោ កឧកញ៉ា បានមានប្រសាសន៍ថា និងផ្ដល់ការងាររួមទាំងដើមទុនរកសុីដល់ប្រពន្ធនាយ ញាញ់ថែម ទៀតផងបើសិនអ្នកទាំង២ចង់បានឱកាសទាំង នេះតែដោយសារតែកូនប្រុសរបស់ខ្លួនមានវ័យនៅខ្ចីពេកទើបប្រពន្ធនាយ ញាញ់ សុំបន្តនៅមើលថែរកូនមួយរយៈទៀតសិន៕