ភ្នំពេញ: យោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្ធត់អគ្គិភ័យ និងសង្រ្គោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ នៅវេលាម៉ោង ១១និង២០ នាទីថ្ងៃត្រង់ មានករណីអគ្គិភ័យ មួយកន្លែងបានកើតឡើង នៅភោជនីយដ្ឋាន នឹកភូមិ ស្ថិតផ្ទះលេខ ១២៨C តាមបណ្តោយផ្លូវព្រះសុធារស ភូមិ២ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។
ម្ចាស់ទីតាំងឈ្មោះ Yu Qin ភេទស្រី អាយុ ៣៦ ឆ្នាំ (ជនជាតិចិន) ។ មុខរបរ ម្ចាស់ភោជនីយដ្ឋាន ។មូលហេតុ៖ បណ្តាលមកពីផ្ទុះធុងហ្គាស ។ប្រភេទសំណង់៖ ថ្មបេតុង ទំហំ ០៨ម៉ែត្រ x ១៦ ម៉ែត្រ ។ ខូចខាតសម្ភារ: ឆេះសម្ភារ:ប្រើប្រាស់ ក្នុងកន្លែងចម្អិនម្ហូបអស់បន្តិចបន្តួច និងពុំបណ្តាលឲ្យឆេះរាលដាល ដល់ផ្ទះអ្នកជិតខាងឡើយ ។
ករណីនេះ បណ្តាលឲ្យមនុស្សរងរបួសស្រាលចំនួន០២នាក់ មានដូចខាងក្រោម៖ ១-ឈ្មោះ យឿន ពន្លក ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរ បុគ្គលិកភោជនីយដ្ឋាន ។ ២-ឈ្មោះ ស៊ឹម សុវណកណចាន់ណារិទ្ធ ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរ បុគ្គលិកភោជនីយដ្ឋាន ។បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យចំនួន ០២ គ្រឿង ពុំបានប្រើប្រាស់ទឹកឡើយ ។ ពន្លត់ចប់នៅវេលាម៉ោង១១និង៣៥ នាទី ថ្ងៃត្រង់ ថ្ងៃខែឆ្នាំដដែល ៕