ភ្នំពេញ៖ សមត្ថកិច្ចខេត្តស្ទឹងត្រែងបានបង្ក្រាបករណីដឹកគ្រឿងញៀនបានចំនួន១៧០បញ្ចប់និងទូកមួយគ្រឿងក្នុងពេលដែលឧក្រិដ្ឋជនដឹកជញ្ជូនពីស្រុកខូងខេត្តចំប៉ាសាក់ប្រទេសឡាវមកចំណុចកោះល្ងឃុំព្រះរំកិលស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែងកាលពីវេលាម៉ោង៧យប់ថ្ងៃទី ២៤ខែវិច្ឆិកាឆ្នាំ២០២១។ស្នងការនគរបាលខេត្តស្ទឹងត្រែង លោក អូត ស៊ីវុត្ថាបានឱ្យដឹងថា ដោយមានកំណត់មុខសញ្ញា គួរឲ្យសង្ស័យក្នុងគោលដៅសមត្ថកិច្ចការពារល្បាតប្រចាំតំបន់ព្រំដែនផ្លូវទឹកកម្ពុជាឡាវ ពេលនោះសមត្ថកិច្ចក៏បានចុះទៅពិនិត្យទូកមួយគ្រឿងដែលគេសង្ស័យជាបទល្មើស ពេលចុះពិនិត្យបានឃើញវត្ថុតាងគ្រឿងញៀនចំនួន១០បាវស្មើ១៧០កញ្ចប់និងទូកមួគ្រឿងរីឯឧក្រិដ្ឋជនជួញដូរគ្រឿងញៀនបានរត់ទៅពេលឃើញសមត្ថកិច្ចចុះទៅដល់។ លោកស្នងការរូបនេះបន្ថែមទៀតថា ក្រោយពីដកហូតគ្រឿងញៀននៅលើទូកមួយគ្រឿងនោះបានដឹកគ្រឿងញៀនទាំងអស់មកកាន់ស្នងការដ្ឋាននគរបាលខេត្តទាំងយប់ដើម្បីធ្វើការពិនិត្យនិងបើកការស៊ើបអង្កេតស្រាវជ្រាវស្វែងរកចាប់ខ្លួនអ្នកពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនឆ្លងដែននេះ៕