ភ្នំពេញ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ក្រុមក្មេងទំនើង០២ក្រុម បង្កអំពើហិង្សាដាក់គ្នាប្រើដោយដាវសាំម៉ូរ៉ៃដោយសារតែរឿងស្រែកឌឺដងដាក់គ្នានៅលើផ្លូវសាធារណ:ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញគឺនាំជនរង គ្រោះម្នាក់ រងការកាប់ដោយដាវសាំម៉ូរ៉ៃ បណ្តាលដាច់ចង្អុលម្រាមដៃ ឆ្វេង០១ និងរងរបួសដាច់រយះទ្រូង០១កន្លែងរងរបួសធ្ងន់ដោយឡែកក្រុមជនបង្ក០២នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន ។ជនសង្ស័យជាក្មេងទំនើង០២នាក់ ត្រូវបាននគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២១ចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ដោយរងការចោទប្រកាន់ពីបទឧក្រិដ្ឋ (ហិង្សាដោយចេតនាមានស្ថានទម្ងន់ ទោស) ។លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ប្រាប់ឱ្យដឹងថាកាលពីយប់ថ្ងៃទី១៩ខែវិច្ឆិកាជាថ្ងៃទី២បុណ្យអុំទូកគឺមានក្រុមក្មេងទំនើង០១ក្រុមមានគ្នា០៧នាក់ បាននាំគ្នាឈប់ម៉ូតូអង្គុយលេងនៅចំណុចរង្វង់មូលសម្តេចសង្ឃជួនណាតផ្លូវព្រះស៊ីសុវត្ថិភូមិ២សង្កាត់ចតុមុខខណ្ឌដូនពេញរាជធានីភ្នំពេញខណ:នោះក៏ស្រាប់តែមានក្មេងទំនើង០១ក្រុមទៀតមានគ្នា០៤នាក់ជិះម៉ូតូ០២គ្រឿងបានបើកឆ្លងកាត់នៅចំណុចរង្វង់មូលសម្តេចសង្ឃជួនណាតគ្មានរឿងអ្វីសោះក៏ស្រាប់ត្រូវបានក្រុមក្មេងទំនើង មានគ្នា០៧នាក់ ស្រែកថាឱ្យក្រុមក្មេងទំនើងមានគ្នា០៤នាក់ របៀបឌឺដងដាក់គ្នា ។
លុះបន្ទាប់មកក៏ក្រុមក្មេងទំនើងមានគ្នា០៤នាក់ជិះម៉ូតូបកក្រោយមកវិញក៏ឈប់ដាក់ចន្ទល់ម៉ូតូចុះទាញដាវសាំម៉ូរ៉ៃ០២ដើមកាប់ទៅលើក្មេងទំនើងមានគ្នា០៧នាក់បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ដាច់ម្រាមចង្អុលដៃឆ្វេង០១ និងកាប់ត្រូវចំដើមទ្រូងរយះប្រហែល០២ សង់ទីម៉ែត្រ ទៅលើជនរងគ្រោះមានឈ្មោះ ពៅ ដារ៉ាវិឆ័យ ភេទប្រុស អាយុ១៧មុខរបរសិស្សមានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ២ផ្លូវបេតុងសង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅរាជធានីភ្នំពេញបង្កឱ្យមានការភ្ញាក់ផ្អើល។ក្រោយពីធ្វើសកម្មភាពនោះហើយក្រមក្មេងទំនើងបង្កក៏ឡើងជិះម៉ូតូរត់គេចខ្លួនបាត់ ។ នៅឡើយតែជនរងគ្រោះម្នាក់ ត្រូវបានមិត្តភក្តិដឹកបញ្ជូនយកទៅសង្រ្គោះ នៅមន្ទីរពេទ្យ ។
លោកវរសេនីយ៍ឯកប៊ុនសត្យានាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញប្រាប់ឱ្យដឹងទៀតថាក្រោយពី កើតហេតុនូវអំពើហិង្សានេះហើយ កម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោសុងលីស្នងការរងទទួលផែនការងារព្រហ្មទណ្ឌដោយបានអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ឯកសថេតអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចេញស្រាវជ្រាវស្វែងរកមុខសញ្ញាជនបង្កអំពើ ហិង្សាខាងលើ ។លុះបន្ទាប់មកក៏កំណត់បានមុខសញ្ញាជនបង្កហិង្សាទាំង០៤នាក់ហើយបានឈានទៅចាប់ឃាត់ខ្លួនជនដៃដល់និងបក្ខពួកបានចំនួន០២នាក់ចំណែក០២នាក់ទៀតសមត្ថកិច្ចកំពុងបន្តតាមស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលប្រាប់ឲ្យដឹងទៀតថាក្មេងទំនើងបង្កដៃដល់ទាំង០២នាក់រងការចាប់ខ្លួនមានឈ្មោះ១សនណារ៉ុងភេទប្រុសអាយុ១៨ឆ្នាំគ្មានមុខរបរពិតប្រាកដស្នាក់នៅក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ២- សៅ សុខហេងភេទប្រុសអាយុ១៨ឆ្នាំគ្មានមុខរបរពិតប្រាកដ រស់នៅភូមិតាំងក្រាំងឃុំតាំងក្រាំងស្រុកបាធាយខេត្តកំពង់ចាម។សមត្ថកិច្ចក៏បានចាប់យកម៉ូតូ០១គ្រឿងម៉ាកស៊ុយហ៊្សុយគីនិច ពណ៌ទឹកក្រូច ស៊េរីឆ្នាំ២០២១ ដែលជនបង្កជិះធ្វើ សកម្មភាពហិង្សា ៕