ភ្នំពេញ:គេសង្កេតឃើញថាកៀកជិតដល់ថ្ងៃនៃការបង្ហាញឈុតតំណាងជាតិក្នុងកម្មវិធីMiss Gran d International 2021នោះសម្រាប់ស្ថាប័ន Mi ss Grand Cambodiaក៏បានបញ្ចេញឈុតតំ ណាងជាតិដោយគ្រងដោយកញ្ញា ប៉ូគឹមថេង សុតធីតា ខណ:ឈុតតំណាងជាតិមានឈ្មោះថា«ក្ស ត្រីក្រុងកម្ពុជានៃវប្បធម៌អរិយធម៌»ជាក់ស្តែងនាថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២១ស្ថាប័ន Miss Grand Cambodiaបានបង្ហាញឈុតតំ ណាងជាតិដែលនឹងត្រូវគ្រងដោយ Miss Grand Cambodia 2021 ប៉ូគឹមថេង សុតធីតា សម្រាប់ប្រកួតលើឆាកអន្តជាតិនៅឯប្រទេសថៃឆាប់ៗនេះផងដែរ។នៅលើផេកផ្លូវការMiss Grand Cambodiaបា នបង្ហោះខ្លឹមសារភ្ជាប់នឹងរូបភាពជាច្រើនថាឈុតតំ ណាងជាតិកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាហើយឈុតនេះមានឈ្មោះថាក្សត្រីក្រុងកម្ពុជានៃវប្បធម៌អរិយ ធម៌(N ational Costume Miss Grand Ca mbod ia 2021)។
ប្រភពខាងលើនិយាយថាយើងបាននាំយកទាំងព្យ ញ្ជនៈខ្មែរដួងព្រលឹងជាតិនិងឆ្នេរខ្សាច់សស្អាតនាខេ ត្តព្រះសី ហនុបូកបន្ថែមក្បូរក្បាច់រចនាយ៉ាងប្រណី តនៅក្នុងឈុតមួយនេះនៅលេីឆាកអន្តជាតិក្នុងកម្មវិ ធី Mis s Grand International 2021។នៅពីក្រោយរូបភាពដ៏ស្រស់ស្អាតនិងប្រណីតភាពនៃឈុតតំណាងជាតិគឺត្រូវលះបង់កម្លាំងកាយកម្លាំង ចិត្ត ត្រូវប្រើបេះដូងដែលស្រឡាញ់យកមកច្នៃឈុ តប្រណីតភាពមួយនេះបាន។ប្រភពបន្តទៀតថា អ្នកគ្រប់គ្រងកម្មវិធីយើងពិតជាមានកិត្តិយសនិងមានមោទនភាពបំផុតទៅលើយុវ ជនកម្ពុជាជាពិសេសលោក លី ភក្រ្តារដ្ឋហ្វុងនឹងលោក សាយ ធារ៉ា និងក្រុមការងារទាំងអស់ អ្នកអាចបង្ហាញស្នាដៃយ៉ាងអស្ចារ្យនេះទៅកាន់ឆាកអន្តរជាតិបាន។យើងសូមលើកទឹកចិត្តដល់យុវជនកម្ពុជាជំនាន់ក្រោយឲ្យមានភាពក្លាហានបញ្ចេញ ស្នាដៃ បង្ហាញមុខមាត់ជាតិបង្ហាញអត្តសញ្ញាណជាតិទៅកាន់ពិភពលោក ។
ប្រភពបន្ថែមថាយើងសូមកោតសរសើរយើងសូម ឲ្យតម្លៃនេះការខិ តខំប្រឹងប្រែងលះបង់ពេលវេលា កម្លាំងកាយចិត្តពិតប្រាកដក្នុងការធ្វើឈុតតំណាងជាតិដ៏អស្ចារ្យប្រកបដោយប្រណីតភាពមួយនេះយើងពិតជាមានមោទនភាពណាស់ដោយមានយុវ ជនជាកម្លាំងចលករដ៏រឹងមាំនៅក្នុងការការពារវប្បធ ម៌និងថែរក្សាអរិយធម៌ដ៏រុងរឿងមួយនេះ។សូមបញ្ជាក់ថាMiss Grand Cambodia202 1កញ្ញាប៉ូគឹមថេង សុតធីតា បានធ្វើដំណើរចាកចេ ញពីប្រទេសកម្ពុជាដើម្បីចូលរួមប្រកួតកម្មវិធីMis s Grand Intern ational2021នៅឯភូកេតប្រ ទេសថៃកាលពីថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២១កន្លង ទៅ៕