កាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ ព្រហ្ម វុទ្ធី មេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោក៩១១ បានដឹកនាំកម្លាំងចំនួន ១៤នាក់ចូលរួមក្នុងពិធីប្រគល់ និងទទួលអាវរងា និងអំណោយផ្សេងទៀត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី ៥ ។
លោកវរសេនីយ៍ទោ ព្រហ្ម វុទ្ធី បានសម្តែងនូវទឹកចិត្តត្រែកអរ និងដឹងគុណដល់ប្រមុខរាជរដ្ឋាភិ បាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូយកចិត្តទុកដាក់ដល់កងកម្លាំងគ្រប់ប្រភេទកំពុងឈរជើងការពារទឹកដីដើម្បីរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋ៕