• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
Monday, June 9, 2025
  • Login
Pich News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
Pich News
No Result
View All Result
Home ព័ត៌មានសេដ្ឋកិច្ច

សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ឈ្នះពានរង្វាន់ “Best Country Awards for Overall CSR Excellence” ដែលជាពានរង្វាន់កិច្ចការងារសង្គមឆ្នើមដាច់គេក្នុងប្រទេសកម្ពុជា នៃព្រឹត្តិការណ៍ពានរង្វាន់ពិភពលោក The Global CSR Awards 2021

by Pich News
17/11/2021
in ព័ត៌មានសេដ្ឋកិច្ច
0
សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ឈ្នះពានរង្វាន់ “Best Country Awards for Overall CSR Excellence” ដែលជាពានរង្វាន់កិច្ចការងារសង្គមឆ្នើមដាច់គេក្នុងប្រទេសកម្ពុជា នៃព្រឹត្តិការណ៍ពានរង្វាន់ពិភពលោក The Global CSR Awards 2021
56
SHARES
269
VIEWS
Share on FacebookShare on Twitter

រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១] ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា ត្រូវបានទទួលស្គាល់ជា ម្ចាស់ជ័យលាភីមាសនៃកម្មវិធីពានរង្វាន់ “Best Country Awards for Overall CSR Excellence” ដែលជាពានរង្វាន់ក្រុមហ៊ុនដែលមានការទទួលខុសត្រូវធ្វើកិច្ចការងារសង្គមឆ្នើមដាច់គេក្នុងប្រទេសកម្ពុជា នៃព្រឹត្តិការណ៍ពានរង្វាន់ពិភពលោកប្រចាំឆ្នាំ២០២១ ស្តីពីក្រុមហ៊ុនដែលទទួលខុសត្រូវធ្វើកិច្ចការងារសង្គម The Global CSR Awards 2021 ក្នុងឆ្នាំទី១៣នេះ។ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ត្រូវបានជ្រើសរើសពីក្នុងចំណោមក្រុមហ៊ុនល្អៗដាច់គេមួយចំនួនមកពីអាស៊ី អារ៉ាប់រួម និងអឺរ៉ុបផងដែរ។

ព្រឹត្តិការណ៍ពានរង្វាន់ពិភពលោក The Global CSR Awards 2021នេះ គឺជាកម្មវិធីពានរង្វាន់ដែលមានការទទួលស្គាល់ដ៏មានកិត្យានុភាពបំផុតក្នុងតំបន់អាស៊ីចំពោះក្រុមហ៊ុនដែលមានការទំនួលខុសត្រូវចំពោះសង្គម និងអភិបាលកិច្ចល្អ។ កម្មវិធីនេះមានការទទួលស្គាល់ និងផ្តល់កិត្តិយសដល់ក្រុមហ៊ុនជាច្រើនដែលមានភាពលេចធ្លោជាងគេក្នុងការអនុវត្តទៅលើគំនិតច្នៃប្រឌិត និងផលិតផលលំដាប់ថ្នាក់ពិភពលោក សេវាកម្ម គម្រោង និងកម្មវិធីនានាទោះបីជាបានធ្វើក្នុងអតីតកាល ក៏ដូចជាពេលបច្ចុប្បន្នក៏ដោយ។ គម្រោងទាំងនេះបង្ហាញពីភាពជាអ្នកដឹកនាំរបស់ក្រុមហ៊ុន ភាពស្មោះត្រង់ ការបន្តប្តេជ្ញាចិត្តក្នុងការរួមបញ្ចូលនូវគុណតម្លៃសីលធម៌ ការអនុលោមទៅតាមច្បាប់ និងការគោរពគ្នាទៅវិញទៅមក សហគមន៍ និងបរិស្ថានតាមរបៀបដែលពួកគេប្រកបអាជីវកម្ម។

នៅឆ្នាំនេះ អ្នកចូលរួមជាង ៣៥០នាក់​ បានអញ្ជើញមកពីជាង១០០ក្រុមហ៊ុន​នៅទូទាំងពិភពលោក ហើយក្រុមហ៊ុនដែល បានជ្រើសរើសនៅវគ្គចុងក្រោយចំនួន៥០ក្រុមហ៊ុន ដែលត្រូវបានគណៈកម្មការវិនិច្ឆ័យទទួលស្គាល់ជាស្ថាប័នដែលមានកម្មវិធីទំនួលខុសត្រូវដ៏មុតមាំចំពោះសហគមន៍នៅក្នុងឆ្នាំទី២ នាសម័យនៃការរីករាលដាលជម្ងឺកូវីដ-១៩នេះផងដែរ។

លោក Gabriel Tan នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងនៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុបបានមានប្រសាសន៍ថា “ព្រីនស៍ គ្រុប មានកិត្តិយសយ៉ាងក្រៃលែងដែលទទួលបាននូវការទទួលស្គាល់ពីព្រឹត្តិការណ៍ពានរង្វាន់ពិភពលោក The Global CSR Awards 2021 ដោយបានបញ្ជាក់ពីការរួមចំណែករបស់ពួកយើងក្នុងនាមជាក្រុមហ៊ុនដែលប្រកបដោយទំនួលខុសត្រូវចំពោះប្រជាជននៅក្នុងប្រទេសកម្ពុជា”។ លោកបានបន្តទៀតថា “ព្រីនស៍ គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើង នឹងបន្តធ្វើការជាមួយមូលនិធិព្រីនស៍ ដែលជាដៃគូផ្នែកសប្បុរសធម៌របស់យើង ក៏ដូចជាអ្នកដែលពាក់ព័ន្ធដទៃទៀត រួមមានក្រសួង និងអង្គការក្រៅរដ្ឋាភិបាលនានា ដើម្បីបង្កើតនូវភាពល្អប្រសើរសម្រាប់អនាគតរបស់ប្រទេសកម្ពុជា”។

លោក Tan ក៏ត្រូវបានអញ្ជើញសម្រាប់ការថ្លែងសុន្ទរកថាគន្លឹះនៃដំណើរការស្តារឡើងវិញរបស់ប្រទេសកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូល Annual Global CSR Summit លើកទី១២ និងទី១៣ ដែលប្រារព្ធឡើងនៅថ្ងៃតែមួយ នៃការប្រកាសពានរង្វាន់នេះផងដែរ។ ក្នុងនោះដែរ ក៏មានវាគ្មិនដទៃទៀតដែលអ្នកជំនាញដឹកនាំការគិតប្រកបដោយនិរន្តរភាពឈានមុខគេក្នុងតំបន់ដូចជាស្ថាបនិករបស់ក្រុមហ៊ុនOcean Recovery Alliance គឺលោកDoug Woodring ដែលគាត់ជាអ្នកដឹកនាំផ្នែក និរន្តរភាពនៅ ក្រុមហ៊ុនSchneider Electric (អាស៊ីខាងត្បូង) ក្រុមហ៊ុន Infosys និងក្រុមហ៊ុន Bridgestone Asia Pacific ។

ស្ថានភាពនៅកម្ពុជា​បានស្ទុះងើបឡើងវិញ​គួរ​ឱ្យ​កត់​សម្គាល់ ​បន្ទាប់​ពី​មាន​ការ​កើន​ឡើង​នៃ​ការ​ឆ្លង​មេរោគ​កូវីដ-១៩ នៅត្រឹមពាក់​កណ្តាល​ឆ្នាំមកនេះ។ សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប បានរួមចំណែកយ៉ាងសកម្មតាមរយៈការទិញវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ចំនួន១លានដូស និងការបរិច្ចាគដែលមានទឹកប្រាក់ប្រមាណ៦លានដុល្លារសហរដ្ឋអាមេរិក ដើម្បី គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត ព្រមទាំងការផ្តល់ជូនអាហារូបករណ៍ Chen Zhi ដែលផ្តល់ជូនជាឧបត្ថម្ភផ្នែកហិរញ្ញវត្ថុដល់សិស្ស ដែលពួកគេស្ថិតក្នុងស្ថានភាពលំបាក និងជាការសន្យាក្នុងការកែប្រែជីវភាពរបស់ពួកគេ។ អាហារូបករណ៍នេះ នឹងផ្តល់ជូនសិស្សចំនួន៤០០នាក់ នៅតាមសាកលវិទ្យាល័យនៃប្រទេសកម្ពុជា ក្នុងរយៈពេលនៃការបញ្ចប់ការសិក្សាសរុប៧ឆ្នាំ។ សម្ព័ន្ធក្រុមហ៊ុនព្រីនស៍ គ្រុបនឹងរួមចំណែកបង់ថ្លៃសិក្សាពេញលេញ ជាមួយនិងប្រាក់ឧបត្ថម្ភសរុបជាទឹកប្រាក់ប្រមាណ ២លានដុល្លារសហរដ្ឋអាមេរិក។

គួរបញ្ជាក់ផងដែរថា នេះគឺជាពានរង្វាន់លំដាប់អន្តរជាតិទី៨ហើយ ដែលសម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបទទួលបានក្នុងឆ្នាំនេះ ដែលទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំឆ្ពោះទៅរកការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងប្រទេសកម្ពុជា និងទូទាំងតំបន់អាស៊ានទាំងមូលផងដែរ។ រហូតមកដល់ពេលនេះ សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប ក៏ត្រូវបានទទួលស្គាល់ជាម្ចាស់ពានរង្វាន់ក្នុងកម្មវិធីធុរកិច្ចអន្តរជាតិប្រចាំឆ្នាំ២០២១ ដែលនេះជាព្រឹត្តិការពានរង្វាន់អន្តរជាតិប្រចាំឆ្នាំលើកទី៨ របស់ Asia-Pacific Stevie Awards ហើយសម្ព័ន្ធក្រុមហ៊ុននេះក៏ត្រូវបានទទួលស្គាល់ថាជាសហគ្រាសដែលបង្ហាញពីភាពជាសហគ្រិនដ៏មានទំនួលខុសត្រូវ នៅក្នុងព្រឹត្តិការណ៍ពានរង្វាន់អាស៊ីសហគ្រាសដែលមានទំនួលខុសត្រូវនៅតំបន់អាស៊ីប្រចាំឆ្នាំ២០២១ Asia Responsible Enterprise Awards 2021 (“AREA”) ។ ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបបានបណ្តាក់ទុនប្រមាណជាង 3ពាន់លានដុល្លារសហរដ្ឋអាមេរិកលើគម្រោងជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

អំពីក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប (Prince Holding Group)ព្រីនស៍ ហូលឌីង គ្រុប  (Prince Holding Group) គឺជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដ៏ធំមួយនៅកម្ពុជា ដែលមាន  ក្រុមហ៊ុនជាច្រើនធ្វើការផ្តោតលើវិស័យស្នូលចំនួន ៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និង បម្រើសេវាអតិថិជន។

អាជីវកម្មសំខាន់ៗរបស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបនៅកម្ពុជា រួមមានក្រុមហ៊ុនPrince Real Estate Group ក្រុមហ៊ុនPrince Huan Yu Real Estate Group ធនាគារPrince Bank ក្រុមហ៊ុនអាកាសចរណ៍Cambodia Airways ក្រុមហ៊ុនBelt Road Capital Management ព្រមទាំងក្រុមហ៊ុនAwesome Global Investment Group។ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងនេះ ក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបមានអាជីវកម្មប្រមាណជាង៨០នៅក្នុងប្រទេសកម្ពុជា ដែលកំពុងប្រតិបត្តិការលើការអភិវឌ្ឍវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យាម្ហូបអាហារនិងភេសជ្ជៈ និងវិស័យប្រណិតភាពនៃជីវិត ។ល។

ការកើនឡើងនូវការវិនិយោគផ្ទាល់ពីបរទេស ដែលកើតចេញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសឈានមុខ និងការចូលរួមនាពេលអនាគតនៅក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ត្រូវបានរំពឹងថានឹងដើរតួនាទីជាកត្តាលីករដ៏សំខាន់មួយ ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាក្រោមការគាំទ្រពីគំនិតផ្តួចផ្តើមគោលនយោបាយទ្រទ្រង់វិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាល។ដោយប្រើបណ្តាញអ្នកជំនាញផ្នែកឧស្សាហកម្ម ពាណិជ្ជកម្ម និងហិរញ្ញវត្ថុនៅទូទាំងទ្វីបអាស៊ី សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប បានកសាងមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់លំហូរមូលធនក្នុងស្រុក និងអន្តរជាតិ។ សម្ព័ន្ធនេះប្តេជ្ញាយ៉ាងមុតមាំចំពោះការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា។ ជាក់ស្តែង សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប កំពុងតែអភិវឌ្ឍន៍គម្រោងទេសចរណ៍និងលំនៅដ្ឋានទីក្រុងរាម នាពេលខាងមុខដែលនឹងក្លាយជាគម្រោង អចលនទ្រព្យប្រកបដោយនិរន្តរភាពដំបូងគេបង្អស់នៅកម្ពុជា ក្នុងនោះដែរសម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបមានគោលបំណងធានាបាននូវការវិនិយោគសរុបចំនួន១៦ពាន់លានដុល្លារសហរដ្ឋអាមេរិកសម្រាប់តំបន់ទាំងមូល។ គម្រោងនេះស្ថិតនៅទីតាំងយ៉ាងងាយស្រួលដោយគ្រាន់តែធ្វើដំណើរ     រយៈពេល១០នាទីពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុប៉ុណ្ណោះ ដែលក្នុងគោលបំណងរួមចំណែកដល់ការស្តារ សេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុផងដែរ។សម្រាប់ការសាកសួរព័ត៌មានផ្សេងៗអំពីសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប សូមទំនាក់ទំនងទៅកាន់៖

កញ្ញាចាន់ សុម៉ាល្លីស            Two Way Public Relations        ទូរសព្ទលេខ៖ +៨៥៥ ៦៩៥៣៣ ៣៣២                អ៊ីម៉ែល៖somalis@twowaypr.com

Previous Post

បើស្រលាញ់ខ្លួន ស្រលាញ់គ្រួសារ កុំយកខ្លួនបៀតនឹងគ្រឿងញៀន

Next Post

រដូវរងារចូលមកដល់កងកម្លាំងការពារព្រំដែន ទទួលបានអំណោយពីប្រមុខរដ្ឋាភិបាលកម្ពុជា

Related Posts

ឱកាសពិសេស! ប្រញ៉ាប់ឡើងដើម្បីអបអរពិធីបុណ្យ ភ្ជុំបិណ្ឌឱសថយុិនសិនឧកញ៉ា សម្បត្តិ បញ្ចុះតម្លៃ១០ ភារយ
ព័ត៌មានសេដ្ឋកិច្ច

ឱកាសពិសេស! ប្រញ៉ាប់ឡើងដើម្បីអបអរពិធីបុណ្យ ភ្ជុំបិណ្ឌឱសថយុិនសិនឧកញ៉ា សម្បត្តិ បញ្ចុះតម្លៃ១០ ភារយ

22/09/2023
1.4k
ការ​រៀប​ចំ  “​ពិព័រណ៍​ពាណិជ្ជកម្មថៃ “Mini Thailand Week 2023”  នៅបរិវេណអតីតផ្សារ​  ផាមកុងទីន័រ ក្រុងសៀមរាប ខេត្តសៀមរាប  ចាប់​ពី​ថ្ងៃទី ៣១ ខែ សីហា ដល់ថ្ងៃទី ៣ ខែ កញ្ញា  ឆ្នាំ ២០២៣
សិល្បៈកំសាន្ត

ការ​រៀប​ចំ  “​ពិព័រណ៍​ពាណិជ្ជកម្មថៃ “Mini Thailand Week 2023”  នៅបរិវេណអតីតផ្សារ​  ផាមកុងទីន័រ ក្រុងសៀមរាប ខេត្តសៀមរាប  ចាប់​ពី​ថ្ងៃទី ៣១ ខែ សីហា ដល់ថ្ងៃទី ៣ ខែ កញ្ញា  ឆ្នាំ ២០២៣

28/08/2023
1.4k
កាល់តិចនឹងប្រារព្ធកម្មវិធីថ្លែងអំណរគុណអតិថិជនទូទាំងប្រទេស ដោយរៀបចំតាមបែប ស៊ុពពើហេរ៉ូ (Superhero)
ព័ត៌មានសេដ្ឋកិច្ច

កាល់តិចនឹងប្រារព្ធកម្មវិធីថ្លែងអំណរគុណអតិថិជនទូទាំងប្រទេស ដោយរៀបចំតាមបែប ស៊ុពពើហេរ៉ូ (Superhero)

17/06/2023
1.5k
កាល់តិចនឹងប្រារព្ធកម្មវិធីថ្លែងអំណរគុណអតិថិជនទូទាំងប្រទេស ដោយរៀបចំតាមបែប ស៊ុពពើហេរ៉ូ (Superhero)
ព័ត៌មានសេដ្ឋកិច្ច

កាល់តិចនឹងប្រារព្ធកម្មវិធីថ្លែងអំណរគុណអតិថិជនទូទាំងប្រទេស ដោយរៀបចំតាមបែប ស៊ុពពើហេរ៉ូ (Superhero)

17/06/2023
1.4k
កាល់តិចនឹងប្រារព្ធកម្មវិធីថ្លែងអំណរគុណអតិថិជនទូទាំងប្រទេស ដោយរៀបចំតាមបែប ស៊ុពពើហេរ៉ូ (Superhero)
ព័ត៌មានសេដ្ឋកិច្ច

កាល់តិចនឹងប្រារព្ធកម្មវិធីថ្លែងអំណរគុណអតិថិជនទូទាំងប្រទេស ដោយរៀបចំតាមបែប ស៊ុពពើហេរ៉ូ (Superhero)

16/06/2023
1.5k
លោកស្រី Catherine Chan ស្ថាបនិកគម្រោងខុនដូល្បី Urban Village បានរៀបចំកម្មវិធីស្ត្រីលើវិថីជាអ្នកដឹកនាំវគ្គ 2 ដើម្បីឆ្លើយតបទៅនឹងការគាំទ្រដ៏ច្រើនកុះករ
សន្តិសុខសង្គម

លោកស្រី Catherine Chan ស្ថាបនិកគម្រោងខុនដូល្បី Urban Village បានរៀបចំកម្មវិធីស្ត្រីលើវិថីជាអ្នកដឹកនាំវគ្គ 2 ដើម្បីឆ្លើយតបទៅនឹងការគាំទ្រដ៏ច្រើនកុះករ

21/12/2022
636
Next Post
រដូវរងារចូលមកដល់កងកម្លាំងការពារព្រំដែន ទទួលបានអំណោយពីប្រមុខរដ្ឋាភិបាលកម្ពុជា

រដូវរងារចូលមកដល់កងកម្លាំងការពារព្រំដែន ទទួលបានអំណោយពីប្រមុខរដ្ឋាភិបាលកម្ពុជា

Archives

  • April 2025
  • March 2025
  • February 2025
  • January 2025
  • July 2024
  • May 2024
  • April 2024
  • December 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • March 2023
  • February 2023
  • December 2022
  • November 2022
  • October 2022
  • August 2022
  • June 2022
  • May 2022
  • April 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • October 2021
  • September 2021
  • August 2021
  • July 2021
  • June 2021
  • May 2021
  • April 2021
  • March 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • September 2020
  • August 2020
  • July 2020
  • June 2020

Categories

  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈកំសាន្ត
  • សន្តិសុខសង្គម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានកីឡា
  • បច្ចេកវិទ្យា
  • សុខភាព​​ និងសម្រស់
  • ព័ត៌មានសេដ្ឋកិច្ច

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

Recent Posts

  • ក្មួយៗដែលកំពុងស្នាក់នៅមណ្ឌលកុមារកំព្រាខេត្តស្វាយរៀងទទួលបានការឧបត្ថម្ភពីឯកឧត្តមអភិបាលខេត្ត
  • ពិធីសម្ពោធសមិទ្ធផលនានា ក្នុងសាលា បុណ្យផ្កាសាមគ្គី និងសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត
  • សម្តេចម៉ែន សំអន អញ្ជើញជាអធិបតីនៅក្នុងពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ របស់រដ្ឋបាលខេត្តស្វាយរៀង
  • សិស្សទទួលបានជ័យលាភីនិទ្ទេសA ក្នុងសាលាបឋមសិក្សាព្រះសីហនុក្រុងស្វាយរៀងចំនួន៥៩១នាក់ទទួលបានរង្វាន់ពីលោកអភិបាលរងក្រុងនិងលោកស្រីប្រធានគណ:កម្មការទ្រទ្រង់សាលា
  • សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com

081 31 3333

អាស័យដ្ឋាន៖  រាជធានីភ្នំពេញ

Copyright © 2020 Pich News , All right reserved.

មាតិកា

  • ព័ត៌មានជាតិ (914)
  • ព័ត៌មានអន្តរជាតិ (769)
  • សិល្បៈកំសាន្ត (677)
  • សន្តិសុខសង្គម (2,100)
  • ព័ត៌មានទាន់ហេតុការណ៍ (935)
  • ព័ត៌មានកីឡា (119)
  • បច្ចេកវិទ្យា (31)
  • សុខភាព​​ និងសម្រស់ (10)
  • ព័ត៌មានសេដ្ឋកិច្ច (361)
Facebook Pagelike Widget
Facebook Pagelike Widget
  • ទំព័រដើម
  • អំពីយើង
  • ទំនាក់ទំនង
  • ឯកជនភាព

© 2020 pichnews.com

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា

© 2020 pichnews.com

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

This ad will be closed in 5 seconds.