មណ្ឌលគិរី÷ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១២និង៣០នាទី កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានស្រុកកែសីម៉ា បានសហការណ៍ជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម និងមានការចូលរូមពីលោកមេភូមិឡាប៉ាខេ លោកមេឃុំស្រែខ្ទុម ព្រមទាំងមានការសម្របសម្រួល ដោយលោក អ៊ាង សុគន្ឋ ព្រះរាជអាជ្ញារងខេត្តមណ្ឌលគិរី។
កម្លាំងសមត្ថកិច្ចបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ក្នុងនោះស្រ្តីចំនួន ០១នាក់រួមនឹងសម្ភារៈវត្ថុតាងដូចខាងក្រោម÷
១ .ជនសង្ស័យឈ្មោះ អុី មករា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដទីលំនៅស្នាក់នៅបណ្ដោះអាសន្ន ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ពិនិត្យទឹកម៉ូត្រ វិជ្ជមាន (+)។
២. ជនសង្ស័យឈ្មោះ ទុយ វណ្ណៈ ភេទស្រីអាយុ ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ។ ទីលំនៅស្នាក់នៅបណ្ដោះអាសន្ន ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ពិនិត្យទឹកម៉ូត្រ វិជ្ជមាន (+)។
ជនសង្ស័យទាំពីរនាក់ខាងលើ ពិនិត្យ សំណាករកមេរោគកូវិដ-១៩ អវិជ្ជមានទាំងពីរនាក់។-សម្ភារៈ និងវត្ថុតាងដែលកម្លាំងសមត្ថកិច្ចចាប់យករួមមាន÷
១.សង្ស័យថាជាសារធាតុញៀនមានសណ្ឋានជាក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់ធំល្មម(ទម្ងន់១.៩៧ក្រាម)។
២.ទូរស័ព្ទដៃចំនួន ០១គ្រឿង។ ៣.កែវសម្រាប់ជក់ថ្នាំញៀនចំនួន០៤។ ៤.ដាវចំនួន ០២ដើម។
៥.សម្ភារៈសម្រាប់វេចខ្ចប់ថ្នាំញៀន និងឧបករណ៍សេពគ្រឿងញៀនមួយចំនួន។-ករណីខាងលើនេះត្រូវកម្លាំងជំនាញប្រឆាំងគ្រឿងញៀន និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា កំពុងកសាងសំណុំរឿងទៅតុលាការចាត់ការទៅតាមនីតិវិធីតាមច្បាប់។