ដោយឡែក នៅឯប្រទេសថៃ ត្រង់ចំណុចភូមិ៣ ឃុំសុវារី ស្រុករឺសោះ ខេត្តនរ៉ាធីវ៉ាត ភាគខាងត្បូងនៃប្រទេសថៃ កាលពីវេលាម៉ោង ២ រសៀល នាថ្ងៃទី ១៦ វិច្ឆិកា ឆ្នាំ២០២១ នេះ មានជនមិនស្គាល់មុខមួយក្រុមបានប្រើប្រាស់អាវុធមិនស្គាល់ប្រភេទ បាញ់ទៅលើរថយន្តរបស់ក្រុមតម្រួត ទើបធ្វើឱ្យមានការតបត និងប្រយុទ្ធគ្នាមួយប្រាវ នៅពេលនោះដែរ កម្លាំងយោធាកងរយលេខ ៦៤ ដែលនៅក្បែបានស្ទាក់ចាប់ជនសង្ស័យបានម្នាក់។នៅដំណាច់ខែតុលា និងដើមខែវិច្ឆិកា កម្លាំងឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានរកឃើញអាវុធដែលជនមិនស្គាល់មុខបានលាក់ទុកក្នុងព្រៃ និងក្នុងចំការតាង៉ែន បានរហូតដល់ជាង ១០០ ដើម ដែលបច្ចុប្បន្នកម្លាំងចម្រុះកម្ពុជា កំពុងធ្វើការ ស្រាវជ្រាវយ៉ាងមមាញឹក ដើម្បីរកមុខសញ្ញាលាក់អាវុធខុសច្បាប់ទាំងនេះ។
នៅពេលនោះដែរសមត្ថកិច្ចថៃបានដកហូតអាវុធចំនួន ៤ ដើម ដែលពួកគេលាក់ទុកក្នុងការុង ព៌ណខៀវ គឺអាវុធ AK-47 ចំនួន ២ ដើម និងអាវុធ M-16 ចំនួន ២ ដើម ដោយបច្ចុប្បន្ននេះជនសង្ស័យត្រូវបាននាំខ្លួនទៅសាកសួរនៅទីបញ្ជាការដ្ឋានហើយ៕