មានការចាប់អារម្មណ៍ខ្លាំង ដែលតារាសម្តែង និងបង្ហាញម៉ូដ ឈួន ពន្លឺ និងកញ្ញ ប៉ុបពី ស្រាប់តែតស៊ូកម្មវិធី ប្រកួតធ្វើម្ហូបនៅសុីធីអិន ទទួលឱកាសឈ្នះទឹកប្រាក់ច្រើនលានរៀល ក្រោយគណៈកម្មាការពេញចិត្ង។ នេះជាពន្លឺសិល្បៈអាជីពថ្មីមួយទៀត បន្ទាប់ពីតារាប្រុស មាឌឌាំង រូបសង្ហានេះបានទុកការងារសិល្បៈ មួយរយៈឆ្ពោះបង្កើតមុខជំនួញ។
ទម្រាំបានក្លាយជា ម្ចាស់ពានរង្វាន់ «សង្វៀនម្ហូប» លោកឈួន ពន្លឺ និងប៉ុបពី បានប្រើគ្រប់វិធី យកចំណេះជំនាញដែល មានធ្វើអោយបានល្អ ដើម្បីច្នៃមុខម្ហូបអោយទទួលបានការ ចាប់ចិត្តពីក្រុមគណៈកម្មាការដាក់ពិន្ទុ។ ការឈ្នះពាន អមដោយរង្វាន់ឈួន ពន្លឺ ធ្លាប់បើក ហាងទាក់ទង និងជំនាញធ្វើម្ហូបហើយ ក៍មានដុងយល់ សាច់ការ របៀបច្នៃម្ហូប ទើបឆក់បាន ទីចំណាប់អារម្មណ៍ របស់អ្នកជំនាញដាក់ពិន្ទុ និងអោយលោក ឆ្លងបានមួយវគ្គទៅមួយវគ្គ រហូតមានសំណាងល្អ។ ម្ល៉ោះហើយទើប មិត្តសិល្បករ ដែលបានឃើញលទ្ឋផល មួយនេះចាត់ទុកថាពន្លឺ មានឱកាសឡើងកូដម្តងទៀត ព្រោះពានសង្វៀនម្ហូប នេះមិនងាយបាននោះទេ គឺត្រូវជ្រើសរើសមើលល្អិតល្អត់ បំផុតដើម្បីខាងកម្មវិធីនៅតែល្អក្នុងការបង្កើតឡើង។
លោកពន្លឺ បានលើកឡើងថា នេះជពានលើកទី២ ក្នុងជីវិតដែលក្រសោបបាន បន្ទាប់ពីពានទី១ពានអប្សរា។ ការហុចផលបែបនេះជាថ្មីពិតជា មិននឹកស្មាននោះទេដោយ ការប្រកួតធ្វើម្ហូបបែបនេះ ក៍ត្រូវចំណាយការគិត ការពិចារណា អោយដិតដល់មុននិង សម្រេចចិត្តដាក់មុខម្ហូបណាមក ប្រកួត។ លោកសង្ឃឹមថានេះ ជាសញ្ញាល្អក្នុងការធ្វើយ៉ាងណារិតតែទទួលបានទីផ្សារសិល្បៈ ម្តងទៀតបន្ទាប់ពីបានងាកខ្លួន ទៅរកសុីមួយរយៈកន្លងទៅ។ ក្រោយពេលវិលមកវិញ មានការទាក់ទងខ្លះហើយ ពីបណ្តាផលិតករ និងការឡើងកម្មវិធីកម្សាន្ត តាមកញ្ចក់ទូរទស្សន៍មួយចំនួនជាដើម។