រាជធានីភ្នំពេញ៖ បុរសម្នាក់ខិលខូចរឿងស្រីញីណាស់ ធ្វើទៅការដល់ទៅណា គឺបានបង្កាត់ភ្លើងស្នេហ៍ជាមួយនារីៗទីនោះ រហូតមានប្រពន្ធកូនអស់មិនអស់ ហើយចុងក្រោយ បានជួបស្នេហ៍ជាមួយស្រីស្អាតវ័យក្មេងម្នាក់ តែដឹងអី! ក្រោយពីរួមរស់ជាមួយគ្នាបាន១ខែ ស្រាប់តែស្រីស្អាតរូបនេះ ទប់ទល់មិនជាប់បានលួចរត់ចោលបាត់ ធ្វើឲ្យបុរសជើងល្អរឿងស្រីញីនោះ ឈឺចិត្តស្អិតទ្រូងជាខ្លាំង ក៏គិតខ្លីបញ្ចប់ជីវិតខ្លួនឯងតែម្តង។ករណីអត្តឃាតនេះ បានកើតឡើង និងបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២ និង១៥នាទីរសៀល ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងបន្ទប់ជួលលេខ១៤ ជាន់ទី២ ស្ថិតតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ជនរងគ្រោះមាន ឈ្មោះ នឹម ឈីន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតរស់នៅភូមិរវាង ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលលេខ១៤ ជាន់ទី២។តាមសម្ដីរបស់បុរស ឈ្មោះ នឹម ឆៃ អាយុ ៣២ឆ្នាំ ត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះ បានឲ្យដឹងថាកាលពីមុនមកបងប្រុសខ្លួន (ជនរងគ្រោះ) ធ្លាប់មានប្រពន្ធនឹងកូនៗច្រើនរាប់មិនអស់នោះទេ គឺនៅខេត្តណា ក៏មានប្រពន្ធកូនដែរ រហូតមកចុងក្រោយនេះ ស្រាប់តែបានជួបនឹងស្រីក្មេងម្នាក់យកមករស់នៅជាមួយបានប្រហែលជាង១ខែ នាងបានចុះទៅចោលបាត់ ទុកបងប្រុសរបស់គាត់ឲ្យរស់នៅកណ្ដោចកណ្ដែងម្នាក់ឯង រហូតមកដល់ថ្ងៃទី០៨ ខែវិច្ឆិកានេះ ស្រាប់តែឃើញបងប្អូនរបស់គាត់ ចងកសម្លាប់ខ្លួនបាត់ទៅហើយ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកត្រួតពិនិត្យមើល។សមត្ថកិច្ច បានឲ្យដឹងថា ក្រោយកើតហេតុសមត្ថកិច្ចអន្តរាគមន៍ ហើយទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យចុះមកធ្វើកំណត់ហេតុនិងកុសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន មិនមានជាប់ពាក់ព័ន្ធនឹងករណីអ្វីទេ ។ បន្ទាប់មក បានធ្វើកំណត់ហេតុប្រគល់សពឲ្យទៅសាច់ញាតិ ដឹកយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕