ក្រុមហ៊ុនវិមានរចនា បើកសន្និសិទសារព័ត៌មានឆ្លើយបំភ្លឺ ពីពាក្យចចាមអារាមមួយចំនួន ក្នុងន័យបង្កអោយប៉ះពាល់ ដល់កិត្តិយសក្រុមហ៊ុន ដោយមានការបកស្រាយពីលោកជំទាវ សៀង សុភក្តិ ប្រធានក្រុមហ៊ុនវិមានរចនាប្រចាំកម្ពុជាដែលបានធ្វើឡើងនៅទីតាំងក្រុមហ៊ុនវិមានរចនា ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦A ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
លោកជំទាវ សៀង សុភក្តិ ប្រធានក្រុមហ៊ុនវិមានរចនាប្រចាំកម្ពុជា បានអោយដឹងថា កន្លងមកនេះមាន មតិពីជនអនាមិកមួយចំនួន បានធ្វើការបញ្ចេញមតិក្នុងន័យមូលបង្កាច់បង្ខួចកិត្តិយសរបស់ក្រុមហ៊ុនវិមានរចនា ដោយ បាន ចោទថា ក្រុមហ៊ុន ពុំមានបានចុះបាវេតច្បាស់លាស់ពីក្រសួងត្រឹមត្រូវ និងចោទថាក្រុមហ៊ុនជាក្រុមហ៊ុនបោកប្រាស់ ។ លោកជំទាវបានឆ្លើយតបទៅនិងការចោតប្រកាន់ទាក់ទងនិងរឿងបាវេតនេះថា អ្វីដែលជាការពិត ខ្ញុំគឺជាមាសសុទ្ធមិនដែលខ្លាចភ្លើងទេព្រោះការចេញមករកស៊ី គឺស្របច្បាប់ រាល់បញ្ហាដែលពាក់ព័ន្ធមួយចំនួន ។
ក្នុងឱកាសនោះលោកជំទាវបានបញ្ជាក់ថា លោកជំទាវបានប្រលូកចូលក្រុមហ៊ុនវិមានរចនារយៈពេល៣ឆ្នាំមកហើយ ដោយលោកជំទាវបានសម្លឹងឃើញកត្តាបីយ៉ាង គឺដូចជាការរកស៊ីតាមប្រព័ន្ធអនឡាញ គឺជាវិស័យដែលមានការរីកចំរើនខ្លាំង និងអាចចែករំលែកពីគ្នាទៅវិញទៅមក ទើបលោកជំទាវ បានមើលឃើញការឡាយរបស់ចៅម៉ែ (ម្ចាស់ក្រុមហ៊ុនវិមានរចនា នៅប្រទេសថៃ) នៅកន្លែងមិនដែលស្គាល់គ្នាសោះ ប៉ុន្តែដោយសារតែសេចក្តីស្រឡាញ់ និងមានទំនុកចិត្តខ្ពស់ទើបលោកជំទាវសម្រេចចិត្តចូលរួមសហការណ៍ជាមួយចៅម៉ែ ។
ចំពោះបញ្ហាបាវេត លោកជំទាវបានបញ្ជាក់ថា ក្រុមហ៊ុនវិមានរចនា នៅពេលបើកដំណើរការដំបូង គឺជាសាខាតូចមួយប៉ុណ្ណោះ ក្រោយមកមានវិបត្តិកើតឡើងនៅក្នុងក្រុមហ៊ុន គឺអ្នករកស៊ីដែលជាដៃគូសហការ ដោយគាត់ជាមួយចៅម៉ែ ម្ចាស់ក្រុមហ៊ុនវិមានរចនាប្រចាំខេត្តព្រះសីហនុ បានសុំធ្វើការឈប់សហការជាមួយចៅម៉ែដោយសារការងារគាត់មានការរវល់ច្រើន និងផលប៉ះពាល់ដោយសារវិបត្តិកូវីដទើបនឹងកើតឡើងទើបក្រុមហ៊ុនវិមានរចនា ខេត្តព្រះសីហនុ បានផ្ទេរភាគហ៊ុនមកលោកជំទាវ ។ លោកជំទាវបានបញ្ជាក់ទៀតថា រាល់មុខទំនិញដែលជារបស់ក្រុមហ៊ុនវិមានរចនា គឺមានការចុះបញ្ជីរបាវេតត្រឹមត្រូវ ដូចជា ផលិតផលមករាខូឡឺជេន តែដោយសារក្រុមហ៊ុន មិនបានដឹងថា ត្រូវតម្រូវអោយមានការបិទបាវេតនោះនៅលើប្រអប់សំបកទើបមិនទាន់បានដាក់នៅលើសំបក ប៉ុន្តែសំរាប់ផលិតផលមកក្រោយ និងមានភ្ជាប់ជាមួយនិងបាវេតនេះ ។
សូមបញ្ជាក់ថា ក្រុមហ៊ុនវិមានរចនា ជាក្រុមហ៊ុននាំចូលអាហារបំប៉នសុខភាព រួមនិងផលិតផលថែរក្សាសម្ផស្ស ដែលបាននាំចូលផលិតផលពីប្រទេសថៃ ដែលទទួលបាន ការគាំទ្រខ្លាំង ពីអតិថិ ជនជា ច្រើន ។ បច្ចប្បន្នវិមានរចនា មានសាខាចំនួនបីប្រទេស គឺនៅព្រះរាជាណាចក្រកម្ពុជា សហរដ្ឋអាមេរិក និងនៅព្រះរាជាណាចក្រថៃ ៕