ភ្នំពេញ÷ជនសង្ស័យ២នាក់ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃក្រសួងមហាផ្ទៃសហការជាមួយនឹងខាងកម្លាំងខណ្ឌទួលគោកដេញតាមឃាត់ខ្លួនបានភ្លាមៗចំណែកឯបក្ខពួកម្នាក់ទៀតរត់គេចខ្លួនរួចបន្ទាប់ពីជិះម៉ូតូធ្វើសកម្មភាពឆក់កាបូប ពីនារីរងគ្រោះនៅចំណុចស្តុបដេអិន បណ្តាលឲ្យនារីនោះដួលរងរបួស។ហេតុការណ៍ភ្ញាក់ផ្អើលមួយដែរ បានកើតឡើងកាលពីវេលាម៉ោង ៧ និង ៥០ នាទីយប់ថ្ងៃទី ១ ខែវិច្ឆិកាឆ្នាំ ២០២១ ចំណុចស្ថិតនៅតាមបណ្ដោយផ្លូវ ៥២៨ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមប្រភពពីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឃើញនារីរងគ្រោះខាងលើ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក ធ្វើដំណើរតាមបណ្តោយផ្លូវ២១៥ ខណៈមកដល់ចំណុចកើតហេតុ នៅជាប់ស្តុបដេអិន ស្រាប់តែលេចមុខជនសង្ស័យគ្នា៣នាក់ជិះម៉ូតូម៉ាកស្មាសមួយគ្រឿងពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ1CC7657ជិះមកពីក្រោយក៏ឈោងដៃទៅឆក់កាបូបពីនារីរូបនោះរួចជិះរត់គេចខ្លួនតែត្រូវកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃក្រសួងមហាផ្ទៃឃើញទាន់ក៏ប្រដេញតាមពីក្រោយប៉ផាប់ចាប់ពភីងរួចទាក់ទងតាមវិទ្យុទៅខាងសមត្ថកិច្ចខណ្ឌទួលគោកដើម្បីជួយស្ទាក់បន្ទាប់មកជនសង្ស័យជិះរត់មកដល់ផ្លូវ៥២៨ចំណុចជាប់និងសាលាវេស្ទេន ក៏ត្រូវឃាត់ខ្លួនបាន២នាក់ ចំណែកបក្ខពួកម្នាក់ទៀតរត់គេខ្លួន។
ក្រោយឃាត់បានសមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យទាំង២នាក់នោះយកទៅក្រសួងមហាផ្ទៃដើម្បីធ្វើការសួរនាំនិងស្រាវជ្រាវ រកបក្សពួកបន្តនិងនិងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីផ្លូវច្បាប់៕