ភ្នំពេញ ៖ កាលពីថ្ងៃ ទី ៣១ ខែ តុលា ឆ្នាំ ២០២១ ជិត ភ្លើងស្តុប ផ្សារ ថ្នល់ បត់ ភូមិ ខ្វា សង្កាត់ ដង្កោ ខណ្ឌ ដង្កោ រាជធានី ភ្នំពេញ ។ សព ជន រងគ្រោះ មាន ឈ្មោះ ភាន ស្សាវតា ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ កម្មការិនី រោង ចក្រ ស្នាក់នៅ ជាមួយ បងប្អូន នៅ ភូមិ តាឡី សង្កាត់ ដង្កោ ខណ្ឌ ដង្កោ មាន ស្រុក កំណើត នៅភូមិ សន្សំ កុសល សង្កាត់ បឹង ទំពុន១ ខណ្ឌ មាន ជ័យ ។
មុន ពេល កើតហេតុ ជនរងគ្រោះ ជិះ ម៉ូតូ ម៉ាក ហុងដាសង់ ប៊ិក ពណ៌ ខ្មៅ ពាក់ ស្លាក លេខ ភ្នំពេញ 1FB-9050 ចេញ ពី ផ្ទះ ក្នុង គោលបំណង ជូន ក្មួយ ស្រី ទៅ ទិញ សម្ភារសិក្សានៅ ហាង ២៥០០៛ ដោយ មាន បុរស ម្នាក់ ត្រូវ ជា បង ជីដូនមួយ ជា អ្នក ឌុប ហើយ ក្មួយ ស្រី អង្គុយ កណ្តាល ចំណែក ជន រងគ្រោះ អង្គុយ ខាង ក្រោយ បង្អស់ ហើយ បានធ្វើ ដំណើរ តាម បណ្ដោយ ផ្លូវ លេខ២១៧ ក្នុង ទិសដៅ ពី ត្បូង ទៅ ជើង លុះ មក ដល់ ចំណុច កើត ហេតុ មិន ដឹង ជាយ៉ាង ម៉េចនោះ ទេ ស្រាប់តែជនរងគ្រោះបាន ធ្លាក់ ពី លើ ម៉ូតូ មក លើ ថ្នល់ ហើយ គាប់ ជួន ពេល នោះ ដែរ មានរថយន្ត ដឹក សំរាម មួយគ្រឿង ម៉ាក DONG FIN ពណ៌បៃតង លាយ ស ធ្វើ ដំណើរ ក្នុង ទិសដៅ ស្រប គ្នាជាន់ហ្រ្វ័ង មិន ទាន់ ក៏ជ្រុល ទៅ កិន ពី លើ ជនរងគ្រោះ បណ្ដាលឱ្យរងរបួស បែក ក្បាល និង ធ្លាយ ពោះ វៀន សន្លប់ បាត់ ស្មារតី ហើយ ភ្លាម ៗ នោះដែរ ជនរងគ្រោះ ត្រូវ បាន រថយន្ត សង្គ្រោះ ដែល នៅ ក្បែរ នោះ ស្រាប់ ជួយ ដឹក យក ទៅ សង្គ្រោះ នៅ គ្លីនិក ឯកជន យីហោ ម្លិះ ដង្កោ តែ ពេល ទៅ ដល់ ជនរងគ្រោះ បាន ដាច់ ខ្យល់ ស្លាប់ តែ ម្តង ។
ដោយ ឡែក ខាង រថយន្ត វិញ ភ្លាមៗ នោះ ដែរ ក៏ត្រូវ សមត្ថកិច្ច ឃាត់ អ្នក បើក បរ បាន យក ទៅ ធ្វើ ការ សាក សួរ នៅ ផ្នែក ជំនាញ នៃ អធិការ ដ្ឋាន នគរបាល ខណ្ឌ ដង្កោជាមួយ នឹង បុរស ជា អ្នក បើក ម៉ូតូ ផង ដែរ ។សមត្ថកិច្ច សហការ ជាមួយ ម្ចាស់ ផ្ទះ ដែលនៅ ក្បែរ នោះ ដើម្បី ឆែក មើល តាម កាមេរ៉ា សុវត្ថិភាព ឃើញ ថា ជនរងគ្រោះ ពិត ជា ធ្លាក់ពី លើ ម៉ូតូ ដោយ ខ្លួនឯង ពិត ប្រាកដ មែន ។សមត្ថកិច្ច បាន ទាក់ទង សាច់ញាតិ ឱ្យមក ទទួល សពយក ទៅ ធ្វើ បុណ្យ នៅ វត្ត គោក បញ្ជាន់ ក្នុងខណ្ឌ ពោធិ៍ សែនជ័យ តាម ប្រពៃណី ៕