ភ្នំពេញ:មហាជនពិតសរសើរចំពោះទឹកចិត្តតតារាហ្វេសប៊ុកនិងថៅកែអនឡាញកញ្ញា តេង ដាណា ហៅ អាម៉ី និងគូដណ្តឹងដែលបានជួយឧបត្ថម្ភថវិកាចំនួន១៥០០០០០រៀលដល់គ្រួសារក្មេងរងគ្រោះដែលត្រូវរថយន្តបុកស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់។ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី ៣០ខែតុលាឆ្នាំ២០២១ស្ថិតនៅចំណុចស្ពានព្រែកសំរោងសង្កាត់ព្រែកថ្មីខណ្ឌច្បាអំពៅដែលបណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់និងក្មេងស្រីម្នាក់ទៀតរងរបួ សធ្ងន់់។
ដោយឡែកបើតាមការរៀបរាប់របស់គូដណ្តឹងកញ្ញា តេង ដាណា ហៅ អាម៉ី បាកលើកឡើងថាអាណិតខ្លោ ចចិត្តនេះគ្រាន់តែជាទឹកចិត្តបន្តិចបន្តូចរបស់ខ្ញុំ និងប្រពន្ធខ្ញុំដោយជិះកាត់ទៅផ្ទះរបស់ខ្ញុំមួយទៀត នៅតាខ្មៅតាមផ្លូវហ្នឹង ក៏ឃើញហេតុកា រណ៍នេះក៏ បានចុះទៅជួយតាមលទ្ធភាពរបស់ពួកខ្ញុំ ។លោកបានបន្តថាខ្ញុំសូមផ្ញើសារទៅអ្នកបើកបរឡានធំៗទាំងអស់មេត្តាមានភាពទំនួលខុសត្រូវលើទង្វើរ របស់ខ្លួនដែលប្រព្រឹត្តហើយមេត្តាបើកបរបង្កើនការប្រុងប្រ យ័ ត្នផង។ ជីវិតគ្មានដាក់លក់លើទីផ្សារទេ ជីវិតគេជីវិតយើងកូនគេកូនយើងបងប្អូនគេបងប្អូនយើង មេត្តាយល់ផង ខ្ញុំគ្មានអ្វីនិយាយច្រើនក្រៅពីចូលរួមរំលែកទុ ក្ខប៉ុណ្ណោះ៕